ព័ត៌មាន

“៤៥ឆ្នាំនៃទំនាក់ទំនងវៀតណាម-ថៃ៖ កំណាត់ផ្លូវប្រវត្តិសាស្ត្រមួយ”

ក្នុងឱកាសរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងវៀតណាម-ថៃ (៦ សីហា ១៩៧៦ - ៦ សីហា ២០២១) នាពេលថ្មីៗនេះ ក្រុមអ្នកនិពន្ធរួមមានលោកស្រីបណ្ឌិត Truong Thi Hang - គ្រូបង្រៀននៃសាកលវិទ្យាល័យ Lampang Rajabhat និងលោក បណ្ឌិត Nakorn Serirak គ្រូបង្រៀននៃវិទ្យាស្ថាននយោបាយចំណុះសាកលវិទ្យាល័យ Khon Kaen (ថៃ) បានបោះពុម្ភផ្សាយសៀវភៅក្រោមចំណងជើងថា “៤៥ឆ្នាំនៃទំនាក់ ទំនងវៀតណាម-ថៃ (១៩៧៦-២០២១)៖ កំណាត់ផ្លូវប្រវត្តិសាស្ត្រមួយ”។ សៀវភៅនេះត្រូវ បានចាត់ទុកថា ជាឯកសារដ៏ថ្លៃថ្លាមួយដែលជួយប្រជាជននៃប្រទេសទាំងពីរកាន់តែយល់ដឹង បន្ថែមអំពីទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងថៃ។
 

សៀវភៅ “៤៥ឆ្នាំនៃទំនាក់ទំនងវៀតណាម-ថៃ (១៩៧៦-២០២១)៖ កំណាត់ផ្លូវប្រវត្តិសាស្ត្រមួយ"
 
លោកបណ្ឌិត Nakorn Serirak។


សៀវភៅ “៤៥ឆ្នាំនៃទំនាក់ទំនងវៀតណាម-ថៃ (១៩៧៦-២០២១)៖ កំណាត់ផ្លូវប្រវត្តិ សាស្ត្រមួយ ត្រូវបានបោះពុម្ភផ្សាយជាភាសាទាំងពីរគឺវៀតណាមនិងថៃ។ មាតិការ សៀវភៅត្រូវបានចែកជា៣ផ្នែក៖ ផ្នែកទី១៖ ទំនាក់ទំនងវៀតណាម-ថៃមុនឆ្នាំ១៩៧៦; ផ្នែកទី២៖ ៤៥ឆ្នាំនៃទំនាក់ទំនងវៀតណាម-ថៃ (១៩៧៦-២០២១)៖ កំណាត់ផ្លូវប្រវត្តិសាស្រ្ត មួយ និងផ្នែកទី៣៖ កិច្ចសន្ទនាការទូត-និន្នាការរួមក្នុងទំនាក់ទំនងវៀតណាម-ថៃ។ លោកបណ្ឌិត Nakorn Serirak ដែលមានបទពិសោធន៍១០ឆ្នាំធ្វើការនៅសាកលវិទ្យា ល័យ Khon Kaen ហើយមុននោះធ្លាប់បានធ្វើការនៅវិមាននាយករដ្ឋមន្រ្តី បានចែក រំលែកពីនិស្ស័យជួបជាមួយលោកស្រីបណ្ឌិត Truong Thi Hang ដើម្បីនិពន្ធសៀវភៅ នេះយ៉ាងដូច្នេះថា៖

“ខ្ញុំជក់ចិត្តនឹងការស្រាវជ្រាវពីប្រវត្តិសាស្ត្រ ហើយមានការយកចិត្តទុកដាក់ខ្ពស់ ដល់វៀតណាម ព្រោះថាខ្ញុំធ្លាប់បានមកដល់វៀតណាម។ ខ្ញុំចាប់អារម្មណ៍ចំពោះប្រវត្តិ សាស្ត្រវៀតណាមយ៉ាងខ្លាំងណាស់។ ខ្ញុំមានឱកាសបានស្គាល់ដល់លោកស្រីបណ្ឌិត Truong Thi Hang នៅសាកលវិទ្យាល័យ Lampang Rajabhat ហើយយើងបានជួបជុំគ្នា ផ្លាស់ប្ដូរពីការងារជាច្រើន។ លោកស្រី Hang បានចែករំលែកពីវៀតណាមយ៉ាងច្រើន ណាស់។ គាត់ក៏បានជូនខ្ញុំសៀវភៅស្ដីពីលោកប្រធានហូជីមិញផងដែរ។ គាត់បាន សរសេរសៀវភៅពីរបីក្បាលស្ដីពីលោកប្រធានហូជីមិញទៅហើយ ដូច្នេះ ខ្ញុំឃើញថា គាត់មានការយល់ដឹងយ៉ាងជ្រៅជ្រះអំពីប្រវត្តិសាស្ត្រវៀតណាម។ គាត់បានសំណេះ សំណាលថានឹងសរសេរសៀវភៅអំពីប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម-ថៃ ក្នុង ឱកាសរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច្នេះ យើងខ្ញុំបានសហប្រតិបត្តិការគ្នាដើម្បីសរសេរសៀវភៅនេះ”។

លោកបណ្ឌិត Nakorn Serirak ចាត់ទុកថា មានលក្ខណៈលេចធ្លោចំនួន៤ក្នុង ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នោះគឺទំនាក់ទំនងដ៏ល្អប្រសើររវាងព្រះរាជ វង្សានុវង្សថៃជាមួយថ្នាក់ដឹកនាំ វៀតណាម; ទំនាក់ទំនងការទូតរវាងថ្នាក់ដឹកនាំ នយោបាយនៃប្រទេសទាំងពីរ; ការជួបប្រាស្រ័យ ពិភាក្សាការងារនៅតាមវេទិកា ការទូតរវាងមន្ត្រីការទូតនៃប្រទេសទាំងពីរ; និងការជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលនិងសហគ្រាសនៃប្រទេសទាំងពីរ។ ទោះយ៉ាង ណាក៏ដោយ ប៉ុន្តែលោកបណ្ឌិត Nakorn Serirak បានផ្ដល់ការយកចិត្តទុកដាក់ពិសេស ដល់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរនៅក្នុងសៀវភៅនេះ។ ពីព្រោះ អ្នកប្រាជ្ញារូបនេះចាត់ទុកថា ទំនាក់ទំនងរវាងប្រជាជនវៀតណាមជាមួយប្រជាជនថៃ គឺសំខាន់បំផុតនិងជាកូនសោរពិតប្រាកដនៃទំនាក់ទំនងអន្តរជាតិ។

“ចំពោះទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជន ខ្ញុំគិតថាជនជាតិថៃនិងជនជាតិ វៀតណាមមានការចាប់អារម្មណ៍ពីគ្នាដ៏ល្អប្រសើរ។ ជាពិសេសក្នុងដំណាក់កាល សង្គ្រាមនៅវៀតណាម មានជនជាតិ ថៃ និស្សិតថៃជាច្រើនបានចូលរួមធ្វើបាតុកម្មនៅ រាជធានីបាងកក និងខេត្ត ក្រុងជាច្រើនផ្សេងទៀត ដើម្បីប្រឆាំងជំទាស់ការដែល អាមេរិកដាក់មូលដ្ឋានសឹកនៅថៃដើម្បីឲ្យយន្តហោះទម្លាក់គ្រាប់បែកចុះនៅវៀតណាម។ ខ្ញុំគិតថាក្នុងទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជន គឺសេចក្ដីស្រឡាញ់ ការបារម្ភ ពីគ្នាទៅវិញទៅមក មានសារសំខាន់ណាស់។ ហើយដល់ដំណាក់កាលទី២ គឺការ ផ្លាស់ប្ដូរគោលនយោបាយអន្តរជាតិ គោលនយោបាយរបស់ថៃក៏ផ្លាស់ប្ដូរដែរ ចាប់ពី សមរភូមិក្លាយទៅជាតំបន់ពាណិជ្ជកម្ម។ យើងបានឃើញយ៉ាងច្បាស់លាស់ថា ចាប់ពី ការប្រយុទ្ធ ការប្រឈមមុខដាក់គ្នា ការឈ្លោះគ្នា យើងបានឈានដល់ការផ្លាស់ប្ដូរ ពាណិជ្ជកម្ម ការយោគយល់គ្នា ការចាប់ដៃគ្នា ហើយចែករំលែកលក្ខណៈស្រដៀងគ្នា ជាច្រើន”។

តាមការចែករំលែករបស់លោកបណ្ឌិត Nakorn Serirak លោកសង្ឃឹមថា សៀវភៅរបស់ខ្លួននឹងជួយប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់វ័យក្មេង នឹង យល់ដឹងថែមទៀតអំពីទំនាក់ទំនងក្នុងអំឡុងប្រវត្តិសាស្ត្រជាង៨០០ឆ្នាំរវាងប្រទេស ទាំងពីរ ហើយឈរលើមូលដ្ឋាននោះ ពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ ជិតស្និទ្ធថែម ទៀតនៅពេលអនាគត។ ដោយសារតែបច្ចុប្បន្ននេះ យុវជន វៀតណាមក៏មានតម្រូវការ ធំក្នុងការស្វែងយល់អំពីប្រទេសថៃផងដែរ។

“នៅពេលខ្ញុំចូលរួមកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ាននៅទីក្រុងហាណូយ ខ្ញុំ បានជួបសំណេះសំណាលជាមួយជនវៀតណាមនិងនិស្សិតស្ម័គ្រចិត្តជាច្រើន។ ខ្ញុំពិត ជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះនិស្សិតវៀតណាម។ ពួកគេនិយាយថា ពួក គេចង់យល់ដឹងបន្ថែមអំពីប្រទេសថៃ ក៏ដូចជាសាកលវិទ្យាល័យ វិទ្យាស្ថាននានានៅថៃ ហើយប្រសិនបើមានឱកាស គេចង់ទៅកាន់ថៃដោយផ្ទាល់ដើម្បីស្វែងយល់។ ខ្ញុំគិតថា ពួកគេក៏ដូចរូបខ្ញុំផ្ទាល់អញ្ចឹង ដែលតែងតែយកចិត្តទុកដាក់ដល់ប្រវត្តិសាស្ត្រវៀតណាម ហើយចង់ស្វែងយល់ពីប្រទេសមិត្ត”។

នាបច្ចុប្បន្ន សៀវភៅ “៤៥ឆ្នាំនៃទំនាក់ទំនងវៀតណាម-ថៃ៖ កំណាត់ប្រវត្តិសាស្ត្រ មួយ” ត្រូវបានសាកលវិទ្យាល័យ Rajabhat Lampang ផ្ទេរបន្តដល់ប្រព័ន្ធបណ្ដាល័យ នៃសាកលវិទ្យាល័យផ្សេងៗទៀតរបស់ថៃ ដើម្បីរក្សាទុកនិងបម្រើមិត្តអ្នកអាន ព្រមទាំងត្រូវបានប្រគល់ជូនសមាគមន៍មិត្តភាព ស្ថាប័ន អង្គការមហាជនមួយចំនួន របស់ថៃផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top