ព័ត៌មាន

៤៥ឆ្នាំក្រោយពីឯកភាពជាតិ៖ រូបភាពប្រទេសវៀតណាមសាមគ្គីគ្នាក្នុងក្រសែភ្នែករបស់មិត្តភក្តិកាណាដា

នាយប់ថ្ងៃទី២៨ មេសា សមាគមន៍មិត្តភាពកាណាដា-វៀតណាម (CVFS) បានរៀបចំសិក្ខាសាលាតាមអនឡាញរវាងតំណាងកាណាដាជាមួយនឹងសហគមន៍ជនវៀតណាមនៅប្រទេសនេះ។

បណ្ដាតំណាងចូលរួមសិក្ខាសាលាតាមអនឡាញ (រូបថត៖ TTXVN)


បណ្ដាតំណាងបាន ពិភាក្សាអំពីតួនាទីដ៏សំខាន់ ការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀត ណាមក្នុងដំណើរការបដិវត្តន៍វៀតណាមនិងសម័យកាលថ្មីៗ ក៏ដូចជាបញ្ហា នានាទាក់ទិនដល់សន្តិភាព សន្តិសុខពិភពលោកផងដែរ។

លោក Philip Fernandez សមាជិក CVFS បានអះអាងថា ប្រទេសនិង ប្រជាជនវៀតណាមនាសព្វថ្ងៃទាក់ទាញបានការយកចិត្តទុកដាក់របស់ពិភពលោកទាំងមូលតាមរយៈសមិទ្ធផលដ៏ធំធេងក្នុងដំណើរការកសាងសេដ្ឋកិច្ចឯករាជ្យនិងខ្លួនទីពឹងខ្លួន។ កត្តាគន្លឹះចំពោះរាល់សមិទ្ធផលទាំងនោះគឺជា ការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក៏ដូចជាចំណងសាមគ្គីភាព ការស្រុះចិត្តគំនិតរបស់ប្រជាជនចំពោះបក្ស។

ចំណែកឯលោកស្រី Elizabeth McIninch នាយិកាក្រុមប្រឹក្សាពាណិជ្ជ កម្មកាណាដា-វៀតណាមបានចាត់ទុកថា វៀតណាមនាសព្វថ្ងៃបានក្លាយទៅជា “ផ្កាយកំពុងរះនៅអាស៊ីអាគ្នេយ៍” ព្រមទាំងសម្ដែងការចាប់អារម្មណ៍ចំពោះល្បឿនកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់របស់វៀតណាមផងដែរ។

តំណាងកាណាដាផ្សេងៗទៀតបានសម្ដែងការកោតសរសើរចំពោះវិធីបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 នៅវៀតណាម ហើយអះអាងថា ជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងនោះគឺជាភស្តតាងដ៏រស់រវើកបំផុតអំពីស្មារតី សាមគ្គីរវាងប្រជាជននិងរដ្ឋាភិបាលវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top