បន្ទាប់ពី ៥០ឆ្នាំបញ្ចប់សង្រ្គាម និង ៣០ឆ្នាំបង្កើតទំនាក់ទំនងការទូត រវាងប្រទេសវៀតណាម និងសហរដ្ឋអាមេរិក (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៥ – ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥)...
បន្ទាប់ពី ៥០ឆ្នាំបញ្ចប់សង្រ្គាម និង ៣០ឆ្នាំបង្កើតទំនាក់ទំនងការទូត រវាងប្រទេសវៀតណាម និងសហរដ្ឋអាមេរិក (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៥ – ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥) ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនជាច្រើន ស្របតាមបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជានៅលើពិភពលោក។
បីទសវត្សរ៍កន្លងមកនេះ គឺជាសក្ខីភាពរស់នៃការខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ ដើម្បី យកឈ្នះអតីតកាល កសាងទំនុកចិត្ត និងបង្កើតទំនាក់ទំនងភាពជាដៃគូកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ពីអតីតសត្រូវក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ប្រជាជនទាំងពីរតែងតែគោរពចំពោះគោលការណ៍មូលដ្ឋានអំពី ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ប្រព័ន្ធនយោបាយ កិច្ចសហប្រតិបត្តិការស្មើភាព ផលប្រយោជន៍រួម ផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
នាថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ គណៈប្រតិភូក្រសួងការបរទេស ដឹកនាំដោយលោកអនុរដ្ឋមន្ត្រី ដូ ហ៊ុងវៀត(Do Hung Viet) និងគណៈប្រតិភូស្ថានទូតនៃសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Marc E. Knapper បានទៅទស្សនាកន្លែងផ្ទុះមីនរបស់ PeaceTrees Vietnam នៅខេត្ត ក្វាងទ្រី (Quang Tri) ។ រូបថត៖ VNA
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៩៥ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton បានប្រកាសជាផ្លូវការ នូវប្រក្រតីកម្មទំនាក់ទំនងការទូតជាមួយវៀតណាម។ ចំពោះភាគីវៀតណាម នៅព្រឹកព្រលឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ ១៩៩៥ លោកនាយករដ្ឋមន្ត្រី វ៉ វាន់គៀត (Vo Van Kiet) បានប្រកាសជាផ្លូវការ នូវប្រក្រតីកម្មទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក។ ចាប់ពីពេលនោះមក អតីតកាលត្រូវបានបិទមក ទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរបានចាប់ផ្តើម។
ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៣ គឺជាជំហានរីកចម្រើនដ៏លេចធ្លោ និងគ្រប់ជ្រុងជ្រោយក្នុងទំនាក់ទំនងវៀតណាម- សហរដ្ឋអាមេរិក។ ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - សហរដ្ឋអាមេរិក ត្រូវបានចុះហត្ថលេខា នៅឆ្នាំ២០១៣ បានបង្កើតក្របខណ្ឌទំនាក់ទំនងសម្រាប់ប្រទេសទាំងពីរ អះអាងនូវនិន្នាការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីក្នុងប៉ុន្មានឆ្នាំបន្ទាប់។
ការរីកចម្រើនសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក ត្រូវបានកត់ត្រា នៅឆ្នាំ២០១៥ នៅពេលដែលទំនុកចិត្តយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរពិតជាត្រូវបានលើកកម្ពស់ តាមរយៈដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកអតីតអគ្គលេខាបក្ស ង្វៀន (Nguyen Phu Trong) អញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ២០ឆ្នាំ ប្រក្រតីកម្មទំនាក់ទំនង។
នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ លោកឧត្តមសេនីយឯកបំរុង ហ័ង ស្វឹនជៀន (Hoang Xuan Chien) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំជាតិ ស្តីពីការជំនះពុះពារផលវិបាកដោយសារគ្រាប់បែក គ្រាប់មីន និងជាតិពុលគីមីក្រោយសង្គ្រាមនៅវៀតណាម និងលោក Marc E. Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅវៀតណាម ត្រួតពិនិត្យគម្រោង សម្អាតសារធាតុគីមីពុល dioxin នៅតំបន់អាកាសយានដ្ឋាន បៀនហ្វ័រ (Bien Hoa) ។ រូបថត៖ VNA
ការរីកចម្រើនសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម- អាមេរិក ត្រូវបានកត់ត្រា នៅឆ្នាំ២០១៥ នៅពេលដែលទំនុកចិត្តយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរពិតជាត្រូវបានលើកកម្ពស់ តាមរយៈដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកអតីតអគ្គលេខាបក្ស ង្វៀន (Nguyen Phu Trong) អញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ២០ឆ្នាំ ប្រក្រតីកម្មទំនាក់ទំនង។
ពិធីកាត់ខ្សែបូកន្លែងដាក់តាំងទំនិញជាតិវៀតណាម នៅការតាំងពិព័រណ៍អាហារ និងភេសជ្ជៈអន្តរជាតិ PLMA ២០២៤។ រូបថត៖ VNA
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ ក្នុងឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងវៀតណាម និងសហរដ្ឋអាមេរិកនឹងកើនឡើងដល់ជាង ១៣២ ពាន់លាន USD។ ក្នុងរូបថត៖ តំបន់កុងតឺន័ររង់ចាំការនាំចេញ នៅកំពង់ផែ តឹនវូ (Tan Vu) ខេត្ត ហាយផុង (Hai Phong)។ រូបថត៖ VNA
បន្ទាប់មកគឺជាដំណើរទស្សនកិច្ចថ្នាក់ជាតិ នៅប្រទេសវៀតណាម របស់លោកអតីតប្រធានាធិបតីអាមេរិក Joe Biden តាមការអញ្ជើញរបស់របស់លោកអតីតអគ្គលេខាបក្ស ង្វៀន (Nguyen Phu Trong) ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានប្រកាសបង្កើត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍចីរភាព»។ នេះគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ប្រទេសទាំងពីរពង្រឹងទំនុកចិត្ត រួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការក្នុងជំហរថ្មី ខណៈពេលបន្តដោះស្រាយភាពខុសគ្នាដោយស្មារតីគោរព និងការយល់ពីគ្នាទៅវិញទៅមក។
បច្ចុប្បន្ន អាមេរិកគឺជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់វៀតណាម និងជាទីផ្សារនាំចេញដំបូងរបស់វៀតណាម ដែលបានលើសពី ១០០ ពាន់លាន USD។ វៀតណាមក៏ជាដៃគូពាណិជ្ជកម្មសំខាន់មួយរបស់អាមេរិកដែរ។
ជាទូទៅ ក្នុងអំឡុងពេល ៣០ឆ្នាំប្រក្រតីកម្មទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក និងជាពិសេសក្នុងរយៈពេល ១២ឆ្នាំ នៃការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនសម្រាប់ភាគីទាំងពីរ បើធៀបនឹងប៉ុន្មានឆ្នាំមុន ក្នុងវិស័យជាច្រើន។
កិច្ចសហប្រតិបត្តិការនយោបាយ-ការទូតវៀតណាម និងសហរដ្ឋអាមេរិក ត្រូវបានលើកតម្កើងដោយញឹកញាប់ជាង ពង្រីកវិសាលភាព និងខ្លឹមសារសំខាន់ៗ និងជាក់លាក់ ជាពិសេសគឺការផ្លាស់ប្តូរសំខាន់ៗ ក្នុងការទទួលស្គាល់របស់អាមេរិកចំពោះរបប និងប្រព័ន្ធនយោបាយរបស់ វៀតណាម។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច- ពាណិជ្ជកម្ម -វិនិយោគត្រូវបានយកចិត្តទុកដាក់ជាង ក្លាយជាវិស័យអភិវឌ្ឍមានប្រសិទ្ធភាពទាំងទំហំ វិសាលភាព និងគុណភាព។
កិច្ចសហប្រតិបត្តិការវិស័យការពារជាតិ-សន្តិសុខអភិវឌ្ឍជាបណ្តើរៗ ហើយសង្ឃឹមថានឹងបានបើកទូលាយ។ អំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពសាសនា ជារៀងរាល់ឆ្នាំ ភាគីទាំងពីរពិភាក្សាអំពីបញ្ហាទាំងនេះ តាមរយៈយន្តការសន្ទនាដោយស្មោះត្រង់ ក្នុងស្មារតីស្ថាបនា តាមរយៈនោះ រួមចំណែកបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងកាត់បន្ថយភាពខុសគ្នា...
ក្រុមនាវិកនៃកងទ័ពជើងទឹកអាមេរិកមួយ បានលាបថ្នាំឧបករណ៍ នៅក្នុងសួនកុមារនៃមជ្ឈមណ្ឌលភផ្ទះមនុស្សធម៌ ក្នុងអំឡុងពេលទស្សនកិច្ចនៅខេត្ត ខាញហ័រ (Khanh Hoa) (ឆ្នាំ ២០២៤)។ រូបថត៖ VNA
កិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ-បណ្តុះបណ្តាល សុខាភិបាល វប្បធម៌ ទេសចរណ៍ មួយថ្ងៃកាន់តែត្រូវបានជំរុញ និងអភិវឌ្ឍជាក់ស្តែងជាងទៅលើវិស័យដែលអាមេរិកមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការ។
វៀតណាម និងអាមេរិកនឹងបន្តរួមដំណើរ រួមគ្នាដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឡើងកម្រិតមួយខ្ពស់ថ្មី ដើម្បីភាពរុងរឿងរបស់ប្រទេសនីមួយៗ ក៏ដូចជាដើម្បីជីវភាពធូរធាររបស់ប្រជាជននៃប្រទេសនីមួយៗផងដែរ៕អត្ថបទ៖ VNP រូបថត៖ VNA ប្រែសម្រួលដោយង្វៀនយ៉ាង