នាថ្ងៃ១២ ខែ២ ឆ្នាំថោះបញ្ចស័ក ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ភូមិវប្បធម៌ថៃយឿង(Thai Duong) សង្កាត់ធ្វឹនអាន (Thuan An) ទីក្រុងហ្វេ ខេត្តធឿថៀនហ្វេ(Thua Thien Hue)បានរៀបចំពិធីសូមត្រី តាមទំនៀមទម្លាប់៣ឆ្នាំម្តង។ នេះជាពិធីបុណ្យធំ ពោរពេញដោយអត្តសញ្ញាណវប្បធម៌ ជីវភាពរស់នៅ នៃនេសាទករនៅតំបន់សមុទ្រធឿថៀនហ្វេ (Thua Thien Hue) ទាក់ទាញអ្នកភូមិ អ្នកស្រុក ភ្ញៀវទេសចរអញ្ជើញមកចូលរួមយ៉ាងកុះករ។
ពិធីសូមត្រីភូមិថៃយឿង (Thai Duong) បានរៀបចំឡើង ដោយមានពិធីកិច្ចប្រពៃណីជាច្រើន រួមជាមួយសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាសហគមន៍ពិសេសដ៏ទាក់ទាញ ដើម្បីបួងសួងសូមធរណី មេឃា និងបុព្វការីជននៅភូមិស្រុក ជួយឃុំគ្រងថែរក្សាឱ្យមាតុភូមិសុខសាន ភ្លៀងអំណោយផល កូនចៅនៅភូមិនេសាទត្រីមានសុខភាពមាំមួន ចេញនេសាទជួបតែជំនោររលកស្ងប់ នេសាទបានត្រី បង្កង បង្គាច្រើន អ្នកភូមិសុខដុមរមនា គ្រប់គ្នាសុភមង្គល។
រាត្រីមុនថ្ងៃបុណ្យ គឺមានពិធីដង្ហែត្រីបាឡែន ពិធីសំណែន ពិធីបួងសួងសូមសុខ រំលឹកគុណ។ល។ បានបារម្ភឡើងយ៉ាងឱឡារិក អធិកអធម និងជាទីគោរព ជាមួយខ្លឹមសារផ្សេងៗជាច្រើន ក្នុងនោះមានរំលឹកសគុណម្ចាស់ទឹកម្ចាស់ដី អ្នកដែលបានកាប់ឆ្ការបង្កើតជាភូមិ ប្រាប់ជូនកូនចៅក្នុងភូមិស្រុក តែងឆ្ពោះទៅរកប្រភពដើមកំណើត។
ក្រោយពិធីកិច្ចគឺពិធីលេងល្បែង ជាមួយនឹងសកម្មភាពសហគមន៍ពិសេស សប្បាយរីករាយ ប៉ុន្តែពោរពេញដោយអត្ថន័យមនុស្សសាស្រ្ត លើកស្ទួយស្មារតីសាមគ្គីភូមិស្រុក ពលកម្មស្វាហាប់។ នៅកណ្តាលបរិយាកាសទីលានវិហារធំទូលាយ បែរមុខឆ្ពោះទៅកាន់មហាសមុទ្រតាមយ៉ាង (Tam Giang) ចាស់ព្រឹទ្ធាចារ្យភូមិថៃយឿង (Thai Dương) និង អ្នកភូមិ អ្នកស្រុក ភ្ញៀវទេសចរគ្រប់ចតុទិស រួមទស្សនាល្បែងលេងទាក់ទាញ ផុសផុលជាច្រើន បង្ហាញឡើងវិញទិដ្ឋភាពសកម្មភាពរស់នៅ ជីវភាពរបស់នេសាទករ ដូចជាទិដ្ឋភាពនេសាទត្រី រាំងសំណាញ់ បោះសំណាញ់ ស្ទូចត្រី ចេញនេសាទត្រី និងលក់ត្រី។ល។ សប្បាយបំផុតគឺល្បែងក្មេងៗតែងខ្លួនជាសត្វបង្កង ក្តាម ត្រី ម៉ឹក។ល។ និងល្បែងរែកត្រីទៅលក់ របស់បងស្រីៗ អ្នកម្តាយ អូអរកុះករបង្កើតបានជាបរិយាកាសបុណ្យសប្បាយរីករាយ នាថ្ងៃដើមឆ្នាំថ្មី។
ពិធីបូជាសូមត្រីភូមិថៃយឿង (Thai Dương)
វិហារភូមិថៃយឿង (Thai Dương) ជាទីកន្លែងប្រព្រឹត្តទៅពិធីកិច្ចនៃពិធីបុណ្យសូមត្រី។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ក្រុមសីលធម៌បុណ្យ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ក្រុមតន្រ្តីពិធីការប្រពៃណី។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
អាចារ្យ (អាវក្រហម) គោរពថ្វាយបូជាគ្រឿនសំណែន។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ពិធីសំណែនមានគ្រឿងរណ្តាប់៣៖ គោ ពពែ ជ្រូក។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
គោរពថ្វាយសុរា។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ពិធីកិច្ចបានប្រព្រឹត្តទៅដោយគោរពតាមប្រពៃណី។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ពិធីសំណែននាវា ប្រព្រឹត្តនៅពេលព្រឹកព្រលឹម។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ព្រឹកព្រលឹម ចាស់ព្រឹទ្ធាចារ្យភូមិថៃយឿង (Thai Dương) បានជុំគ្នាកុះករ នៅវិហារភូមិ ដើម្បីប្រារម្ភធ្វើពិធីបូជាអ្នកតាម្ចាស់ស្រុក។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ផុសផុលកម្សាន្តបុណ្យភូមិ
បរិយាកាសសប្បាយរីករាយនៃថ្ងៃបុណ្យភូមិថៃយឿង (Thai Dương) ក្រោយ៣ឆ្នាំត្រូវឥទ្ធិពលដោយសារជំងឺកូវិដ - ១៩។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ចាស់ព្រឹទ្ធាចារ្យភូមិថៃយឿង (Thai Dương) ចូលរួមបុណ្យភូមិ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ភ្ញៀវទេសចរបរទេសស្វែងយល់អំពីសម្រស់ពិធីបុណ្យ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
សម្រស់នេសាទករនៅតំបន់សមុទ្រ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
សិប្បករសម្តែងរបាំចម្រៀង និទានអំពីប្រវត្តិភូមិសមុទ្រថៃយឿង (Thai Dương)។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
បរិយាកាសអូអរនៃទិដ្ឋភាពថ្ងៃបុណ្យចេញនេសាទត្រី នាដើមឆ្នាំថ្មី។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
កុមារីចូលរួមតែងខ្លួនជាសត្វបង្កង ក្តាម ម៉ឹក។ល។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ទិដ្ឋភាពបោះសំណាញ់ចាប់ត្រី។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ទិដ្ឋភាពរបរស្ទួចត្រី។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ទិដ្ឋភាពនេសាទកររាំងសំណាញ់ ចាប់បានហ្វូងត្រីធំ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ទិដ្ឋភាពទូក នាវា ចូលចត់កំពង់ ដែលពេញទៅដោយត្រីបង្កង។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ទិដ្ឋភាពលើឆ្នេរសមុទ្រ បងៗស្រីនរណាក៏ត្រៀមអម្រែក ប្រាក់កាសជាស្រេច រង់ចាំនាវាចូលចត់កំពង់ ដើម្បីទិញត្រីយកហេងសំណាងដើមឆ្នាំ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ទិដ្ឋភាពអ្នកភូមិ អ្នកស្រុក ប្រជែកគ្នា មមាញឹករែងត្រីទៅលក់ បង្កើតបានជាបរិយាកាសអូអរ រីករាយសប្បាយនៃថ្ងៃបុណ្យ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
បងស្រីម្នាក់ចូលតួជាអ្នកលក់ត្រី រែងអង្រែកត្រីហៅលក់គ្រប់កន្លែងនាពីធីបុណ្យភូមិ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ពួកគាត់បានឱ្យកុមារម្នាក់ ចូលតួជាប្រភេទត្រីមួយ អង្គុយក្នុងធុង ហើយរែងដោយអង្រែកធ្វើដំណើរគ្រប់កន្លែង នាពិធីបុណ្យភូមិ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ក្រមិចក្រមើម រីករាយទិដ្ឋភាពកុមារី កុមារា ចូលតួជាសត្វត្រី បង្កង អង្គុយទីទើក្នុងធុង រែងដោយអង្រែកដើរលក់គ្រប់កន្លែង នាពិធីបុណ្យភូមិ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម