នាថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៧ សិក្ខាសាលាក្រោមប្រធានបទ “ឱកាសសហប្រតិបត្តិការសេដ្ឋកិច្ចរវាងតំបន់ Lombardy ជាមួយខេត្ត ក្រុងនានានៅវៀតណាម បានប្រព្រឹត្តឡើងនៅទីក្រុង Milan ប្រ ទេសអ៊ីតាលី។

ឱកាសសហប្រតិបត្តិការសម្រាប់អាជីវកម្មវៀតណាមនិងអ៊ីតាលី
អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ តំណាងរដ្ឋអំណាចតំបន់ Lombardy លោក Fabio Altitonante បានលើកច្បាស់ថា វៀតណាមជាទីផ្សារពោរពេញទៅដោយសក្កានុភាពសម្រាប់អាជីវកម្មរបស់តំបន់ Lombardy។ រីឯភាគីវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Cao Chinh Thien បានសង្កត់ធ្ងន់ថា បច្ចប្បន្ននេះជាពេលវេលាសមស្របសម្រាប់តំបន់ អាជីវកម្ម និងវិនិយោគិនអ៊ីតាលីនិងវៀតណាម ស្វែងរកនូវឱកាសសហប្រតិបត្តិការនិងក្តាប់ជាប់នូវព័ត៌មានស្តីពីទីផ្សាររបស់គ្នាទៅវិញទៅមក ជាពិសេសលើវិស័យដែលជាប្រៀបខ្លាំងរបស់ប្រទេសទាំងពីរដូចជា ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ថាមពល ឧស្សាហកម្ម និងការសំអាតកាក់សំណល់ជាដើម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម