ព័ត៌មាន

ឱកាសនៃការតភ្ជាប់បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាពក្នុងការគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាជំនួយ

ទិដ្ឋភាពនៃពិធីបើកពិព័រណ៍ VIMEXPO ឆ្នាំ២០២០ (រូបថត៖ BNEWS/TTXVN)
 

ពិព័រណ៍អន្តរជាតិស្តីពីឧស្សាហកម្មជំនួយ និងកែច្នៃផលិតកម្មវៀតណាម - VIMEXPO ឆ្នាំ២០២០ បានបើកនៅព្រឹកថ្ងៃទី ៩ ខែធ្នូ នៅឯមជ្ឈមណ្ឌលពិព័រណ៍  អន្ដរជាតិ I.C.E ទីក្រុងហាណូយ។

ជាមួយនឹងគោលដៅ “ ការតភ្ជាប់ដើម្បីអភិវឌ្ឍន៍” ការតាំងពិព័រណ៍អន្ដរជាតិលើកដំបូងស្តីពីឧស្សាហកម្មជំនួយ និងកែច្នៃផលិតកម្មនៅប្រទេសវៀតណា បានទាក់ទាញស្តង់ទំនិញប្រមាណ ២៥០ ស្តង់មកពីសហគ្រាសជាង ១៧០ ចូលរួមលើផ្ទៃដៃតាំងបង្ហាញចំនួន ៥០០០ ម៉ែត្រការ៉េ។

ថ្លែងក្នុងពិធីបើកពិព័រណ៍ VIMEXPO ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព អង់គ្លេសប្រចាំនៅ វៀតណាម លោកបណ្ឌិត Antony Stokes បានអះអាងថាឧស្សាហកម្មជំនួយដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសទាក់ទាញការ    វិនិយោគនិងការអភិវឌ្ឍសេដ្ឋកិច្ចនៅវៀតណាម ព្រមទាំងសង្កត់ធ្ងន់ថាអង់គ្លេសគាំទ្រគំនិតផ្តួចផ្តើមនានា ដើម្បីរក្សាស្ថិរភាពនិងបញ្ជាក់ពីភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top