ព័ត៌មាន

ឱកាសដោះស្រាយភាពតានតឹងខាងពាណិជ្ជកម្មរវាងអាមេរិកនិងចិន

នាថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៨ ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Larry Kudlow បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump មិនទាន់កំណត់វិធានការបំពេញបន្ថែមសារពើពន្ធថ្មីណាមួយលើទំនិញនាំចូល​ពី​ចិនឡើយ ហើយផ្ទុយទៅវិញអាចធ្វើការសម្រេចលុបចោលសារពើពន្ធមួយចំនួន ប្រសិនបើមានគោលនយោបាយពិភាក្សាដែលមានសក្តានុពលជាមួយចិន។

 ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jinping (រូបថត៖ internet)

ថ្លែងទៅកាន់ទីភ្នាក់ងារសរព័ត៌មាន CNBC លោកទីប្រឹក្សាសេដ្ឋកិច្ចសេតវិមានបានឲ្យដឹងថា នាបច្ចុប្បន្ននេះ អាមេរិកនិងចិនមិនទាន់បានឯកភាពគ្នាអំពីរបៀបវារៈសម្រាប់ជំនួបកំពូលអាមេរិក - ចិន ដែលគ្រោងនឹងប្រព្រឹត្តិ​ទៅនាចុងខែវិច្ឆិកានៅទីក្រុងប៊ុយណូស៊ែ(អាហ្សង់ទីន)។

ស្ដីពីលទ្ធភាពរដ្ឋអំណាចអាមេរិកនឹងបន្តដំឡើងពន្ធនាំចូល ប្រសិនបើជំនួបពោលខាងលើមិនអាចជួយដោះស្រាយ​បានស្ថានភាពតានតឹងខាងពាណិជ្ជកម្មទ្វេភាគីនាបច្ចុប្បន្ននេះឡើយ លោក Kudlow បានអះអាងថាមិន​ទាន់បានចេញសេចក្ដីសម្រេចណាមួយឡើយ ព្រមទាំងបន្តថាលោកប្រធានាធិបតីអាមេរិកធ្លាប់ប្រកាសថានឹងលុបចោលពន្ធនាំចូលជាច្រើន បើទទួលបាន "កិច្ចព្រមព្រៀង សម្រុះសម្រួល" ជាមួយចិនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top