ព័ត៌មាន

ឯគ្គលេខធិការបក្ស Nguyen Phu Trong ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម


អគ្គលេខធិការបក្ស Nguyen Phu Trong ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម (VNA)

នារសៀលថ្ងៃទី ៧​ ខែតុលា ឆ្នាំ២០១៦ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Hiroshi Fukada ដែលបានទៅជំរាប​លា​ក្នុងឱកាសបញ្ចប់បេសកកម្មនៅវៀតណាម។ ក្នុងការទទួលជួបសន្ទនា អគ្គលេខា Nguyen Phu Trong បានសង្កត់​ធ្ងន់ថា៖ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលចាត់ទុកជប៉ុនគឺជាដៃគូសំខាន់ជួរមុខនិងយូរអង្វែង ហើយសង្ឃឹម​ថា៖ ទោះបីជាបញ្ចប់បសកកម្មការទូតនៅវៀតណាមក្តី ប៉ុន្តែក្នុងឋានៈណាក៏ដោយ លោក Hiroshi Fukada នឹងបន្តរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ 

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Hiroshi Fukada បានអះអាងនឹងបន្តខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បី​បង្កើនទំនាក់ទំនងទ្វេភាគីនិងការជួបប្រាស្រ័យប្រជាជននៃប្រទេសទាំងពីរ៕ 

តាម VOV5 -​ វិទ្យុសម្លេង​វៀតណាម


top