ព័ត៌មាន

ឯកអគ្គ​រដ្ឋ​ទូត​លោក​ Nguyen Quoc Dung ចាប់ផ្តើមអាណត្តិការងារបេសកកម្ម​​នៅសហរដ្ឋអាមេរិក

នៅថ្ងៃទី ១៦ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតលោក Nguyen Quoc Dung បានអញ្ជើញទៅដល់ទីក្រុង Washington D.C. ដើម្បីចាប់ផ្តើមអាណត្តិជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅសហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតលោក Nguyen Quoc Dung និងភរិយា។(រូបថត៖ VOV)

ឯកអគ្គរដ្ឋទូតលោក Nguyen Quoc Dung ត្រូវបានប្រធានរដ្ឋលោក Nguyen Xuan Phuc តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថកិច្ចនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម ប្រចាំនៅសហរដ្ឋអាមេរិក នៅខែមករា ឆ្នាំ ២០២២។

មុននោះ លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung មានបទពិសោធន៍ជាច្រើនឆ្នាំ កាន់តួនាទីជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធាន SOM ASEAN វៀតណាម។ ក្នុងរយៈពេលជាង ៣០ ឆ្នាំធ្វើការក្នុងវិស័យការទូត ឯកអគ្គរដ្ឋទូតលោក Nguyen Quoc Dung បានកាន់មុខតំណែងផ្សេងៗគ្នាជាច្រើន និងមានបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ការទូតទ្វេភាគីនិងពហុភាគី ការស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិ គោលនយោបាយកិច្ចការបរទេស និងការកសាងវិស័យការទូតផងដែរ៕


top