ព័ត៌មាន

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម បំពេញទស្សនកិច្ច និងធ្វើការនៅ ខេត្ត Lao Cai

នាថ្ងៃទី ២១ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Marc E. Knapper និងគណៈប្រតិភូនៃស្ថានទូតសហរដ្ឋអាមេរិក ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងអង្គការសុខភាពគ្រួសារអន្តរជាតិបានមកទស្សនកិច្ច និងធ្វើការនៅខេត្ត Lao Cai ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Marc E. Knapper (រូបថត៖ VOV)

ដំណើរទស្សនកិច្ចនេះមានគោលបំណងលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងខេត្ត Lao Cai និងដៃគូរបស់សហរដ្ឋអាមេរិកក្នុងវិស័យកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការកាត់បន្ថយភាពក្រីក្រ ការកសាងជនបទថ្មី និងការប្រឆាំងការជួញដូមនុស្ស។ ថ្លែងមតិក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc E. Knapper បានបញ្ជាក់ថា៖ “គោលនយោបាយរបស់សហរដ្ឋអាមេរិកគឺយើងគាំទ្រវៀតណាមមួយប្រកបដោយភាពរឹង មាំ វិបុលភាព និងឯករាជ្យ។ យើងគោរពអធិបតេយ្យភាព និងស្ថាប័ននយោបាយរបស់វៀតណាម។ ដូច្នេះហើយ យើងសង្ឃឹមយ៉ាងមុតមាំថា សហរដ្ឋ អាមេរិកនឹងបន្តមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ស៊ីជម្រៅ  មិនត្រឹមតែថ្នាក់រដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងជាមួយរដ្ឋបាលខេត្ត និងជាពិសេសខេត្ត Lao Cai ផងដែរ"។

នារសៀលថ្ងៃដដែល ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc E. Knapper និងគណៈប្រតិភូបានពិភាក្សាលើប្រធានបទស្តីពីការទប់ស្កាត់ និងត្រួតពិនិត្យការជួញដូរមនុស្សជាមួយវិស័យពាក់ព័ន្ធនៃខេត្ត Lao Cai៕


top