បន្ទាប់ពី តង់ហ្សានី ម៉ូសំប៊ិក ប្រធានរដ្ឋ Truong Tan Sang នឹង អញ្ជើញ ទៅដល់រដ្ឋធានីតេហ៉េរ៉ង់ នាថ្ងៃទី១៣ខែមិនា ឆ្នាំ២០១៦ ចាប់ផ្តើមដំណើរទស្សនកិច្ច ថ្នាក់រដ្ឋប្រទេសអ៊ីរ៉ង់។ ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់ លោក Nguyen Hong Thach បានមានបទឆ្លើយសំភាសន៍ ជាមួយតេហ៉េរ៉ង់ Times របស់អ៊ីរ៉ង់ ស្តីពីយថាទស្សន៍សហប្រតិបត្តិការ រវាងវៀតណាមជាមួយអ៊ីរ៉ង់ ។ លោក Nguyen Hong Thach បានលើកច្បាស់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬហៅថាផែនការសកម្មភាពលើគ្រប់ជ្រុងជ្រោយ រួម ជាចំណុចលោតផ្លោះមួយ ចំពោះផ្នែកការទូតរបស់អ៊ីរ៉ង់។ កិច្ចព្រមព្រៀងនេះនឹងជះឥទ្ធិពលសកម្មទៅ លើទំនាក់ទំទ្វេភាគី រវាងវៀតណាមនិងអ៊ីរ៉ង់ ដោយសារមុននឹងពេលវេលាដែលបទ ដាក់ទណ្ឌកម្មនានាត្រូវបានលប់បំបាត់ ប្រទេសទាំងអស់ដែលក្នុងនោះមាន វៀតណាមគឺពិបាកដំណើរការទំនាក់ទំនងពាណិជ្ជកម្ម ជាមួយអ៊ីរ៉ង់។ ដូច្នេះខណៈ ដែលបទដាក់ទណ្ឌកម្មត្រូវបានលប់ចោលនោះ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី នឹងមានភាពងាយស្រួលជាង។ លោក Nguyen Hong Thach បានឲ្យដឹងថែមទៀតថា ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអ៊ីរ៉ង់ លើកនេះ ភាគីទាំងពីរ នឹងពិភាក្សាលើបញ្ហាជាច្រើន ដែលក្នុងនោះមានការបង្កើតសាជីវកម្មមួយនៅវៀត ណាមដើម្បីផលិតផលប្រេង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម