ព័ត៌មាន

ឯកអគ្គរដ្ឋទូតបរទេសជឿជាក់ថាបក្សកុម្មុយនិស្តនឹងដឹកនាំវៀតណាមសម្រេចបានស្នាដៃសេដ្ឋកិច្ចដ៏មហិមារ

ឯកអគ្គរដ្ឋទូតវិសាមញ្ញានិងពេញសមត្ថភាពនៃប្រទេសជាច្រើនប្រចាំវៀតណាមបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ដល់មហាសន្និ បាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមនាពេលកន្លងមក ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់បក្សចំពោះប្រជាជាតិ វៀតណាមផងដែរ។

ឯកអគ្គរដ្ឋទូតអាហ្សេបៃហ្សង់ប្រចាំវៀតណាមលោក Anar Imanov (ខាងស្ដាំ) និងអគ្គនាយកវិទ្យុសម្លេងវៀតណាម(VOV) លោក Nguyen The Ky ចូលរួមព្រឹត្តិការណ៍មួយនៅ VOV កាលពីឆ្នាំ២០១៩។ (រូបថត៖ VOV)


ឯកអគ្គរដ្ឋទូតអាហ្សេបៃហ្សង់ប្រចាំវៀតណាមលោក Anar Imanov ជឿជាក់ថា ការសម្រេចចិត្តទាំងអស់នៅមហាសន្និបាតលើកទី ១៣ របស់ បក្សកុម្មុយនិស្តវៀតណាម នឹងពង្រឹងនិងពង្រីករាល់ជោគជ័យរបស់វៀតណាមលើគ្រប់វិស័យ។ ដោយមានការខិតខំប្រឹងប្រែងរបស់បក្ស ការកែទម្រង់និងការធ្វើពលកម្មដោយឧស្សាហ៍ព្យាយាមរបស់ប្រជាជនវៀតណាមនោះគឺដល់ពាក់កណ្ដាលសតវត្សរ៍ទី២១ វៀតណាមនឹងសម្រេចបានគោលដៅរបស់ខ្លួនហើយក្លាយទៅជាប្រទេសអភិវឌ្ឍមួយ។

ចំណែកឯ ឯកអគ្គរដ្ឋទូតអាមេនី លោក Vahram Kozhoyan បានចាត់ទុកថា ការសម្រេចចិត្តដ៏សំខាន់ៗនៅមហាសន្និបាតទូទាំងប្រទេសលើកទី១៣នឹងជំរុញវៀតណាមបោះជំហានទៅមុខយ៉ាងរឹងមាំក្នុងដំណាក់កាល២០២១-២០២៥ ហើយធានាការអភិវឌ្ឍរបស់ប្រទេសជាតិរហូតដល់ឆ្នាំ២០៤៥និងឆ្ងាយជាងទៀត។

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន លោក Yerlan Baizhanov។


ក្នុងពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន លោក Yerlan Baizhanov បានវាយតម្លៃថា ជោគជ័យនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម បានដាក់ចេញការបោះជំហានថ្មីៗក្នុងគោលមាគ៌ាផ្លាស់ប្ដូរថ្មី។ នេះមិនត្រឹមតែជាការបោះជំហានដែលត្រូវបានគិតគូរយ៉ាងហ្មត់ចត់ប៉ុណ្ណោះទេ ថែមទាំងជាផែនការគួរឲ្យចាប់អារម្មណ៍សំដៅនាំវៀតណាមក្លាយទៅជាប្រទេសសម្បូររុងរឿងមួយ ដោយមានសេដ្ឋកិច្ចបើកចំហ ជឿនលឿន និងមានលក្ខណៈសកលទៀតផង។ លោកឯកអគ្គរដ្ឋទូត Baizhanov ចាត់ទុកថា វៀតណាមបានយកឈ្នះលើជម្ងឺរាតត្បាត Covid-19 ក្នុងឆ្នាំ២០២០ ហើយនឹងឆ្លើយតបប្រកបដោយប្រសិទ្ធភាពជាថ្មីម្ដងទៀត នឹងការផ្ទុះឡើងនាពេលចុងក្រោយនេះនៃជម្ងឺរាតត្បាត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


top