ព័ត៌មាន

ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសមានសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងឆ្នាំ២០២៣

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមលោក Sandeep Arya មានសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឥណ្ឌា ជាពិសេសលើវិស័យសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៣។ យោងតាមលោកឯកអគ្គរដ្ឋទូត Sandeep Arya កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងឥណ្ឌាត្រូវបានលើកតម្កើង និងពង្រឹងដោយមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ ឆ្ពោះទៅរកចំណុចសំខាន់នៃទំហំពាណិជ្ជកម្មទ្វេភាគី ១៥ ពាន់លានដុល្លារអាមេរិក ។
  ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc E. Knapper  

"ឆ្នាំថ្មីកាន់តែខិតជិតមកដល់ ស្ថានបេសកកម្មការទូតអាមេរិក រំភើបចិត្តយ៉ាងខ្លាំងក្នុងការស្វាគមន៍ឆ្នាំថ្មីជាមួយមិត្តភ័ក្តិ ក្រុមគ្រួសារ និងដៃគូវៀតណាម។ ឆ្នាំដំបូងរបស់ខ្ញុំក្នុងនាមជាឯកអគ្គរដ្ឋទូតមានភាពមមាញឹក ប៉ុន្តែរួមជាមួយគ្នាយើងសម្រេចបានសមិទ្ធិផលដ៏អស្ចារ្យជាច្រើនក្នុងឆ្នាំ ២០២២"។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc E. Knapper បានបញ្ជាក់ក្នុងវីដេអូដែលផ្ញើជូនទីភ្នាក់ងារសារព័ត៌មានរបស់វៀតណាមក្នុងឱកាសឆ្នាំថ្មីឆ្នាំ ២០២៣។ ក្នុងវីដេអូរយៈពេលជាង ៣ នាទី លោកឯកអគ្គរដ្ឋទូត Knapper បានលើកឡើងនូវសមិទ្ធិផល "អស្ចារ្យ" ជាច្រើនក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិក។ ទាំងនេះគឺជាជំនួបជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដូចជាដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅសហរដ្ឋអាមេរិកក្នុងខែឧសភា ឆ្នាំ ២០២២ និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ លោកឯកអគ្គរដ្ឋទូតអាមេរិកបានសម្តែងការរំពឹងទុកចំពោះការរួមវិភាគទានរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ ពង្រឹងអភិបាលកិច្ច និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ” ហើយបានមានប្រសាសន៍ថា “សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការដ៏អស្ចារ្យក្នុងវិស័យជាច្រើននេះគឺជាសក្ខីភាពមួយបញ្ជាក់ថា សហរដ្ឋអាមេរិក និងវៀតណាមកំពុងធ្វើសហការជាយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាបន្ទាន់បំផុត។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមលោក Sandeep Arya មានសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឥណ្ឌា ជាពិសេសលើវិស័យសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៣។ យោងតាមលោកឯកអគ្គរដ្ឋទូត Sandeep Arya កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងឥណ្ឌាត្រូវបានលើកតម្កើង និងពង្រឹងដោយមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ ឆ្ពោះទៅរកចំណុចសំខាន់នៃទំហំពាណិជ្ជកម្មទ្វេភាគី ១៥ ពាន់លានដុល្លារអាមេរិក ។ ជាមួយនឹងភាពខ្លាំងរបស់ប្រទេសនីមួយៗ វៀតណាម និងឥណ្ឌាពិតជាមានឱកាសជាច្រើនដើម្បីបើកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យពាណិជ្ជកម្មនាពេលខាងមុខ។

ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew John Lech Goledznowski យល់ឃើញថា វៀតណាមជាប្រទេសដែល ពោរពេញដោយសុទិដ្ឋិនិយម មានទំនាក់ទំនងជិតស្និទ្ធជាមួយអូស្ត្រាលី។ ក្នុងនាមជាឯកអគ្គរដ្ឋទូតអូស្ត្រាលី លោកបានសម្តែងនូវគោលបំណងចង់បន្តកសាង និងអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដោយផ្អែកលើមូលដ្ឋានទាំងនោះ ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣ ផងដែរ៕


top