ព័ត៌មាន

ឯកអគ្គរដ្ឋទូត ប្រធានស្ថាន​​បេសកកម្ម​វៀតណាមប្រចាំអង្គការសហប្រជាជាតិ ចាប់ផ្តើមអាណត្តិបេសកកម្ម​របស់​ខ្លួន​

ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang នាថ្ងៃទី ១៧ ខែកុម្ភៈ បានអញ្ជើញទៅដល់ទីក្រុង New York សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមអាណត្តិបេសកកម្មរបស់ខ្លួន ក្នុងតួនាទី ជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។
ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang។ (រូបថត៖ TTXVN)

ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang កើតឆ្នាំ ១៩៧៧ នៅខេត្ត Bac Ninh មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យការទូតពហុភាគីនិយាយរួម និងបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិនិយាយដោយឡែក។ លោកឯកអគ្គរដ្ឋទូត ធ្លាប់បានធ្វើការនៅស្ថានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ កាលពីឆ្នាំ ២០០៧-២០១០ ក្នុងនោះមានរយៈពេលធ្វើជាអ្នកសម្របសម្រួលនយោបាយ នៅពេលដែលវៀតណាម ជាលើកដំបូង ចូលកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឆ្នាំ២០០៨-២០០៩។

កាលពីមុននោះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏មានបទពិសោធន៍ក្នុងមុខតំណែងជំនាញវិជ្ជាជីវៈនៅនាយកដ្ឋានច្បាប់និងសន្ធិសញ្ញាអន្តរជាតិ ក៏ដូចជាមុខតំណែងជំនាញវិជ្ជាជីវៈ និងគ្រប់គ្រងនៅនាយកដ្ឋានអង្គការអន្តរជាតិ នៃ ក្រសួងការបរទេស។ នៅខែមីនា ឆ្នាំ២០២១ លោកឯកអគ្គរដ្ឋទូតត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស។

នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ លោកត្រូវបានប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc តែងតាំង ជាឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក៕

 

top