ព័ត៌មាន

ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិជួបសម្ដែងការគួរសមជាមួយឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មរបស់ឡាវនិងកម្ពុជា

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតឡាវ និងកម្ពុជាបានបញ្ជាក់នូវការគោរពចំពោះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរប្រសើរវាងឡាវនិងកម្ពុជាជាមួយវៀតណាម ព្រម ទាំងបង្ហាញការត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកឯកអគ្គរដ្ឋទូត Dang Hoang Giang នាពេលខាងមុខផងដែរ។

  ឯកអគ្គរដ្ឋទូតវៀតណាមលោក Dang Hoang Giang (ខាងឆ្វេង) និងឯកអគ្គរាជទូតកម្ពុជា លោកកែ សុវណ្ណ។ (រូបថត៖ VNA)  

ចាប់ផ្តើមអាណត្តិជាប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រ ជាជាតិ (អ.ស.ប) លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានជួបសម្ដែងការគួរសម ហើយជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មឡាវប្រចាំអ.ស.ប និង ឯកអគ្គរាជទូត ប្រធានក្រុមបេសកម្មកម្ពុជាប្រចាំអ.ស.ប។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតឡាវ និងកម្ពុជាបានបញ្ជាក់នូវការគោរពចំពោះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរប្រសើរវាងឡាវនិងកម្ពុជាជាមួយវៀតណាម ព្រម ទាំងបង្ហាញការត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកឯកអគ្គរដ្ឋទូត Dang Hoang Giang នាពេលខាងមុខផងដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានស្នើឱ្យប្រទេសមិត្តទាំង ពីរសហប្រតិបត្តិការនិងសម្របសម្រួលជាមួយវៀតណាម ដើម្បីជំរុញផលប្រយោជន៍ រួមនៅអ.ស.ប រួមចំណែកពង្រឹងទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងពីរ ក៏ដូច ជាលើកកំពស់តួនាទីរបស់អាស៊ាននៅ វេទិកាពហុភាគីពិភពលោកដ៏សំខាន់នេះ ផងដែរ៕


top