ព័ត៌មាន

ឯកអគ្គរដ្ឋទូត Tran Duc Binh បានចូលកាន់តំណែងជាអគ្គលេខាធិការរងអាស៊ានជាផ្លូវការ

នាថ្ងៃទី ១៥ ខែកុម្ភៈ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកកិច្ចការសហគមន៍និងកិច្ចការផ្ទៃក្នុង លោក Tran Duc Binh បានរួមជាមួយអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍នយោបាយ-សន្តិសុខលោក Robert Matheus Michael Tene បានចូលកាន់តំណែងជាផ្លូវការ។
 

អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកកិច្ចការសហគមន៍និងកិច្ចការផ្ទៃក្នុង លោក Tran Duc Binh


នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លេខាធិការដ្ឋានអាស៊ានបានឲ្យដឹថា បន្ទាប់ពីពិធីសច្ចាប្រណិធានដែលដឹកនាំដោយអគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi មក អគ្គលេខាធិការរងថ្មីលោក Tran Duc Binh និងលោក Robert Matheus Michael Tene នឹងកាន់ដំណែងនេះរយៈពេល ៣ ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤។

អគ្គលេខាធិការរង លោក Tran Duc Binh ទទួលបន្ទុកអនុវត្តការងារនានាដើម្បីគាំទ្រនិងជួយលេខាធិការដ្ឋានអាស៊ាន បានដំណើរការដោយរលូន រួមមានការគ្រប់គ្រងកិច្ចការផ្ទៃក្នុង ធនធានមនុស្ស ហិរញ្ញវត្ថុ ថវិកា បច្ចេកវិទ្យាព័ត៌មាន ពិធីការ គ្រប់គ្រងព័ត៌មាន ទំនាក់ទំនងសាធារណៈ និងកម្មវិធីសហប្រតិបត្តិការជាមួយដៃគូអាស៊ាន ជាដើម។ ក្នុងនាមជាអ្នកការទូតដែលមានបទពិសោធន៍ អគ្គលេខាធិការរងលោក Tran Duc Binh បានកាន់មុខតំណែងជាច្រើននៅក្រសួងការបរទេសវៀតណាម ក្នុងនោះមានដំណែងជាឯកអគ្គរដ្ឋទូត - ប្រធានគណៈស្ថានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ានពី ឆ្នាំ ២០១៨ ដល់ ២០២១ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top