ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Sanh Chau
នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Sanh Chau ឧបការីរដ្ឋមន្ត្រីការបរទេស បានអញ្ជើញបង្ហាញចំពោះមុខក្រុមប្រឹក្សាប្រតិបត្តិ នៃអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) និងឯកអគ្គរដ្ឋទូតសមាជិកនូវកម្មវិធីសកម្មភាព របស់ខ្លួន ក្នុងនាមជាមួយបេក្ខជនដំណែង អគ្គនាយករបស់អង្គការនេះ។ បទបង្ហាញរបស់លោក Pham Sanh Chau និងបេក្ខជនចំនួន៨ រូបទៀតបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៩ ខែមេសា និងថ្ងៃទី៤ ខែឧសភា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ UNESCO លើកទី២០១ ដែលប្រព្រឹត្តទៅក្នុងថ្ងៃទី១៩ ខែមេសា និងទី៤ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីសប្រទេសបារាំង។
ក្នុងកម្មវិធីសកម្មភាពរបស់ខ្លួន លោក Pham Sanh Chau បានដាក់ចេញសារធំៗចំនួន៣ ស្តីពីទស្សនវិស័យ UNESCO៖
“ទី១ UNESCO ត្រូវអនុវត្តបេសកកម្មសន្តិភាពបន្តទៀត ដោយសារនោះជា បេសកកម្មខ្ពង់ខ្ពស់ ដែលបានកំណត់ច្បាស់ក្នុងរដ្ឋធម្មនុញ្ញ UNESCO។ ទីពីរគឺ UNESCO ត្រូវបន្តដំណើរការកែទម្រង់។ ទី៣គឺ UNESCO គប្បីបំពេញឲ្យបានល្អថែមទៀតនូវការងារផ្សព្វផ្សាយ សំដៅធ្វើឲ្យពិភពលោកយល់ច្បាស់ថា UNESCO មិនត្រឹមតែបំពេញការងារវប្បធម៌ អប់រំប៉ុណ្ណោះទេ ថែមទាំងលើវិស័យវិទ្យាសាស្ត្រធម្មជាតិនិងសង្គមទៀតផង”។
បទបង្ហាញជាភាសាអង់គ្លេសរបស់លោក Pham Sanh Chau បានមិត្តភក្តិអន្តរជាតិវាយតម្លៃខ្ពស់ ដោយសារការបកស្រាយយ៉ាងក្បោះក្បាយ។ នេះជាលើកដំបូងដែលវៀតណាម បានឧទ្ទេសនាមបេក្ខជនចូលឈ្មោះ ក្នុងអង្គការអន្តរជាតិសំខាន់មួយនេះ។ តាមបទបញ្ញត្តិរបស់អង្គការ UNESCO ក្នុងកិច្ចប្រជុំលើកទី២០២ ដែលនឹងរៀបចំនា ខែតុលាខាងមុខ ក្រុមប្រឹក្សាប្រតិបត្តិ UNESCO នឹងបោះឆ្នោតជ្រើសរើសបេក្ខជនតែមួយកត់ សម្រាប់ដាក់ជូនមហាសន្និបាត UNESCO លើកទី៣៩ នឹងប្រព្រឹត្តទៅនា ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីធ្វើការអនុម័តតាមរយៈការបោះឆ្នោតសម្ងាត់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម