ព័ត៌មាន

ឯកអគ្គរដ្ឋទូត Nguyen Quoc Dung ជួបសន្ទនាការងារជាមួយថ្នាក់ដឹកនាំនៃក្រសួងការបរទេសអាមេរិក

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាមេរិកដែលបានជួយឧបត្ថម្ភនូវវ៉ាក់សាំងដល់វៀតណាមដើម្បីទប់ទល់នឹងជំងឺរាតត្បាត កូវីដ-១៩

 

  លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung បសន្ទនាការងារជាមួយអនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសអាមេរិកលោកស្រី Wendy Sherman។ (រូបថត៖ VOV)  

នាថ្ងៃទី ២៣ ខែមីនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក Nguyen Quoc Dung បានជួបសន្ទនាការងារជាមួយអនុរដ្ឋមន្ត្រីទីមួយលោកស្រី Wendy Sherman នៅទីស្នាក់ការក្រសួងការបរទេសអាមេរិក។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាមេរិកដែលបានជួយឧបត្ថម្ភនូវវ៉ាក់សាំងដល់វៀតណាមដើម្បីទប់ ទល់នឹងជំងឺរាតត្បាតកូវីដ- ១៩ ហើយមានបំណងថា អាមេរិកនឹងបន្តជួយឧបត្ថម្ភនូវ ឱសថ បរិក្ខារពេទ្យ ជាពិសេសគឺវ៉ាក់សាំងសម្រាប់កុមារ ដើម្បីវៀតណាមឆ្ពោះទៅរក ការគ្រប់គ្រងជំងឺរាតត្បាតយ៉ាងពេញលេញ។ ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពនានាក្នុងឆ្នាំ២០២២ ដើម្បី ជំរុញថែមទៀតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក ក្នុងនោះសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់។

លោកស្រីអនុរដ្ឋមន្ត្រី Sherman បានវាយតំលៃខ្ពស់ចំពោះភាពម្ចាស់ការ សកម្មរបស់វៀតណាមក្នុង អាស៊ាន ហើយសម្ដែងនូវបំណងចង់នាំឲ្យទំនាក់ទំនងអាស៊ាន-អាមេរិកឡើងកំពស់ថ្មី មួយ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់ រួមផងដែរ៕

top