ព័ត៌មាន

ឯកភាពគ្នា បង្កើតមណ្ឌលបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ចំនួន ១៨៤

កិច្ចប្រជុំនៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (រូបថត៖ TTXVN)
 

កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានប្រកាសអំពីសេចក្តីសម្រេចស្ដីពីការកំណត់ចំនួនមណ្ឌលបោះឆ្នោត និងចំនួនសមាជិកសភានៅតាមមណ្ឌលបោះឆ្នោតនីមួយៗនៅទូទាំងប្រទេស។ តាមនោះ មណ្ឌលបោះឆ្នោតសមាជិកសភានីតិកាលទី ១៥ នៅទូទាំងប្រទេសមានចំនួនសរុប ១៨៤។ ទីក្រុងហូជីមិញ គឺជាមូលដ្ឋានមួយ ដែលមានចំនួនមណ្ឌលបោះឆ្នោត និងសមាជិកសភាព ដែលត្រូវបានជ្រើសតាំងសមាជិកសភាច្រើនបំផុតនៅទូទាំងប្រទេស (មានមណ្ឌលបោះឆ្នោតចំនួន ១០ ហើយត្រូវបានជ្រើសតាំងសមាជិកសភាចំនួន ៣០ នាក់)។ ចំនួនអង្គភាពបោះឆ្នោត បញ្ជីឈ្មោះមណ្ឌលបោះឆ្នោត និងចំនួនសមាជិកសភា ដែលត្រូវបានបោះឆ្នោតនៅមណ្ឌលនីមួយៗ នៅតាមខេត្ត ទីក្រុងចំណុះមជ្ឈឹម ត្រូវបានក្រុមប្រឹក្សាបោះឆ្នោតជាតិកំណត់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top