ព័ត៌មាន

ឧស្សាហកម្មវាយនភណ្ឌវៀតណាមស្ដារឡើងវិញសន្ទុះកំណើនយ៉ាងខ្លាំង

រហូតមកដល់ពេលនេះ សហគ្រាសជាច្រើននៅក្នុងឧស្សាហកម្មនេះ ទទួល បានការបញ្ជាទិញរហូតដល់ត្រីមាសទី ៣ នៃឆ្នាំនេះហើយ។

ទិន្នន័យពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបង្ហាញថា ក្នុងត្រីមាសទីមួយនៃ ឆ្នាំ ២០២២ ទំហំនាំចេញក្រុមទំនិញវាយនភណ្ឌ និងសម្លៀកបំពាក់សម្រេចបានជាង ៨ ពាន់លានដុល្លាអាមេរិក កើនឡើងជាង ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំមុន។ រហូតមកដល់ពេលនេះ សហគ្រាសជាច្រើននៅក្នុងឧស្សាហកម្មនេះ ទទួល បានការបញ្ជាទិញរហូតដល់ត្រីមាសទី ៣ នៃឆ្នាំនេះហើយ។ លោក Vu Duc Giang ប្រធានសមាគមន៍វាយនភណ្ឌនិងកាត់ដេរវៀតណាមបានឲ្យដឹងថា សហគ្រាស វាយនភណ្ឌកំពុងខិតខំប្រឹងប្រែងចាប់ទាន់និន្នាការអ្នកប្រើប្រាស់ ដោយទាញយកអត្ថ ប្រយោជន៍ពីទីផ្សារសំខាន់ៗ។ “ក្នុងបរិបទនៃការធ្វើសមាហរណកម្មនាពេលថ្មីៗនេះ វៀតណាមក៏មានឱកាស ដើម្បីអភិវឌ្ឍន៍វិស័យវាយនភណ្ឌ ស្វ័យប្រវត្តិកម្ម បង្កើតកម្លាំងចលករសម្រាប់យើង មានសមត្ថភាពប្រកួតប្រជែងលើគុណភាព ក៏ដូចជាពេលវេលា និងបរិមាណ។ ជា ពិសេស ជំងឺរាតត្បាតគឺជាបញ្ហាប្រឈមមួយ ប៉ុន្តែក៏ជាឱកាសសម្រាប់យើងដើម្បី អំពាវនាវឲ្យមានការវិនិយោគ បង្កើតកម្លាំងចលករ ហើយជំរុញការអភិវឌ្ឍក្នុងចក្ខុ វិស័យរយៈពេលមធ្យម និងវែងសម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍនាពេលខាងមុខ”៕


top