ព័ត៌មាន

ឧបនាយរដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញ​ចូលរួម​ពិធី​ទទួល​ប័ណ្ណ​បេតិល​ភ័ណ្ឌ​ជាតិ​ពិសេស​នៅវត្ត​ Vinh Nghiem​


វត្ត VInh Nghiem (រូបថតៈ baobacgiang)

នាព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៦ នៅខេត្ត Bac Giang បានប្រព្រឹត្តទៅពិធី​ទទួល ប័ណ្ណ​រៀប​ចំណាត់​ថ្នាក់​បេតិក​ភ័ណ្ឌជា​តិ​ពិសេស វត្ត Vinh Nghiem។ វត្ត Vinh Nghiem ជាសំណង់ស្ថាបត្យកម្ម មានតម្លៃពិសេស គូសសញ្ញា​នូវ​ដំណាក់​កាល អភិវឌ្ឍន៍​ស្ថាប័ត្យកម្មសិល្បៈវៀតណាម។ ទោះបីជាឆ្លងកាត់ការ​ជួសជុលចំនួន ១៤លើកក៏​ដោយ ប៉ុន្តែ​វត្ត​នៅរក្សាបាន​នូវស្ថាប័ត្យកម្ម ឈើប្រពៃណី​មានរចនាបទ សិល្បៈ​លាយឡំសម័យកាលចំនួន២ បន្តបន្ទាប់ នោះគឺ​សម័យ​កាល Le Trung Hung (ឆ្នាំ១៥៣៣)ទៅដល់សម័យកាល Nguyen (ឆ្នាំ១៨០២)។ ជាពិសេស នៅវត្ត Vinh Nghiem នៅរក្សា​ឃ្លាំងឈើពុម្ភអក្សរដ៏ថ្លៃថ្លា រួមមាន៣០៥០ពុម្ភឆ្លាក់​គម្ពី ដែល​នា​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០១២ត្រូវបាន​អង្គ​ការ UNESCO ទទួលស្គាល់ជាបេតិ​កភ័ណ្ឌ​ឯកសារ​ចំណុះ កម្ម​វិធីមេម័រ​ពិភព​លោក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ នៅក្នុង​ពិធីនេះ​ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់​ប័ណ្ឌទទួល​ស្គាល់ បេតិក​ភ័ណ្ឌជាតិ ពិសេសសម្រាប់វត្ត Vinh Nghiem និងស្នើរ​ខេត្ត Bac Giang ប្រញាប់​ប្រញាល់​រៀប​ចំ​ផែន​កា​រមេអភិរក្ស និងជួសជុល​បេតិ​កភ័ណ្ឌនេះ សំដៅ​ពង្រីកតម្លៃជានិរន្តរភាព៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top