ព័ត៌មាន

ឧបនាយកររដ្ឋមន្ត្រី Nguyen Xuan Phucទទួល​ជួបសន្ទនា​ជាមួយ​អនុប្រធានជា​ន់ខ្ពស់​សម្ព័ន្ធក្រុម​ហ៊ុន​Toyotaជប៉ុន


ឧបនាយកររដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអនុប្រធាន ជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន Toyota ជប៉ុន
(រូបថតៈ vovgiaothong)

ក្នុងការជួបសន្ទនា​ជាមួយ អនុប្រធាន ជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន​ Toyota ជប៉ុន​លោក Nobuyori Kodaira នាថ្ងៃ​ទី១២ខែ​មិនា នៅទីស្នាក់​ការរដ្ឋាភិ​បាល ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់​ធ្ងន់​ថា ជប៉ុន​ជា​ដៃ​គូ​សេដ្ឋកិច្ចសំខាន់ នាំមុខនិងជាអ្នកវិនិយោគនិងដៃគូពាណិជ្ជកម្ម ធំបំផុតរបស់វៀត​ណាម។ លោក Nguyen Xuan Phuc បានឲ្យដឹងថែមទៀតថា រដ្ឋាភិបាល​វៀត ណាម​បាន​អនុម័ត​នូវយុទ្ធ​សាស្ត្រ​អភីវឌ្ឍន៍​ផ្នែក​ឧស្សាហកម្ម​រថយន្ត​វៀត​ណាម​ដល់ឆ្នាំ២០២៥ ទស្សនវិស័យដល់ឆ្នាំ២០៣៥ និងរៀបចំផែនការ​អភិវឌ្ឍន៍​ផ្នែក ឧស្សាហកម្ម​រថយន្ត​វៀត​ណាម ដល់ឆ្នាំ២០២០ ទស្សនវិស័យដល់ឆ្នាំ២០៣០។ រីឯខ្លួនវិញ លោក Nobuyori Kodaira ឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនកំពុង​អភិវឌ្ឍន៍​ទី ផ្សារ​រថយន្ត​ដោយ​ឆ្ពោះទៅ​អតិថិជន​និង​អនុវត្ត​គោល​ដៅ​អភិវឌ្ឍន៍​ចីរភាព​នៅវៀត​ណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top