ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung អញ្ជើញទៅបំពេញទស្សន កិច្ចការងារនៅសាធារណៈរដ្ឋឯកភាពតង់ហ្សានី


 ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung (រូបថត៖ TTXVN)
 

 តាមការអញ្ជើញរបស់រដ្ឋាភិបាលសាធារណៈរដ្ឋឯកភាព តង់ហ្សានី ឧប នាយក​រដ្ឋមន្រ្តី​រដ្ឋាភិបាល​វៀត​ណាម​លោក​ Trinh Dinh Dung បានអញ្ជើញទៅ បំពេញទស្សនកិច្ចការងារនៅតង់ហ្សា​នីចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែ​កក្កដា។ 
 
នា​ថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០១៩ លោកឧបនាយករដ្ឋមន្រ្តីបានទៅបំពេញ ទស្សន​កិច្ច​នៅតំបន់​ពាក់​កណ្ដាល​ស្វយ័ត Zanzibar ជួបសំដែងការគួរសមជាមួយ អនុប្រធានាធិបតីតំបន់ Zanzibar ជួបពិភាក្សា​ជាមួយ​អនុប្រធាន​គណៈបក្ស បដិវត្តន៍ Tanzania​ ហើយចូលរួមវេទិកាធុរកិច្ចវៀតណាម-​តង់ហ្សានី​ទៀតផង។
 
ក្នុងបណ្ដាជំនួប​នេះ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានអះអាង ថា វៀតណាម​ជានិច្ច​កាល​គោរព​និង​មាន​គោលបំណងចង់ពង្រីកកិច្ចសហប្រតិ​ បតិ្តការជាមួយប្រទេសអាហ្វ្រិកនា​នា ដែលក្នុងនោះមា​នប្រទេស​តង់ហ្សានី​។ ថ្នាក់ ដឹកនាំតង់ហ្សានីបានសម្ដែងនូវការកោតសរសើរចំពោះការតស៊ូដណ្ដើមឯករាជ្យ ឯកភាពប្រទេ​ស​ជាតិរបស់វៀតណាមក្នុងសម័យមុន ក៏ដូចជាសមិទ្ធផលគួរអោយ ចាប់អារម្មណ៍នានាក្នុង​បុព្វ​ហេតុ​ផ្លាស់​ប្ដូរថ្មីនិងអភិវឌ្ឍប្រទេសជាតិក្នុងសម័យ បច្ចុប្បន្ន ព្រមទាំងចាត់ទុកថា នោះ​គឺ​ការ​បំផុស​គំនិត​និងគំ​រូដ៏ភ្លឺស្វាងមួយដែល លើកទឹក​ចិត្តប្រជាជនតង់​ហ្សានីក្នុង​ការតស៊ូ​រំដោះប្រជាជា​តិនិ​ងអ​ភិវឌ្ឍ​ប្រទេស​ជាតិ​ផង​ដែរ​។
 
ភាគីទាំង​ពីរបានឯកភាពបង្កើនទំនាក់ទំនងនយោបាយដ៏ជិតស្និទ្ធតាមរយៈ ការផ្លាស់ប្ដូរ​គណៈ​ប្រតិភូ​គ្រប់​ជាន់​​ថ្នាក់ទៅវិញទៅមក បង្កើនកិច្ចសហប្រតិបតិ្តការ និងការគាំទ្រគ្នានៅ​អង្គការ​សហប្រ​ជាជា​តិ​និង​វេទិកា​អន្តរ​ជាតិ​ផ្សេងៗទៀត ព្រម ទាំងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសនីមួយៗសហប្រតិ បតិ្ត​ការ​ធ្វើអា​ជីវកម្ម​ជាមួយគ្នាផងដែរ។
 
អញ្ជើញថ្លែង​នៅវេទិកាធុរកិច្ចវៀតណាម-តង់ហ្សានី ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung បានអះអាង​ថា វៀត​ណាមត្រៀមជាស្រេចធ្វើជាស្ពាន ដើម្បីជួយអោយទំនិ​ញតង់ហ្សានីជ្រៀតចូលទីផ្សារអា​ស៊ាន ព្រមទាំង​មាន​គោល​ បំណងថា តង់ហ្សានីនឹងជួយ​សម្រួល​ដល់ទំនិញវៀតណាមជ្រៀតចូលទីផ្សា​រនៃ ប្រទេស​អាហ្វ្រិកខាង​កើត​នានា​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top