ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ទទួលជួបអនុប្រធានសម្ព័ន្ធ ក្រុម៊ហុន Compal


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung (ខាងស្ដាំ) បានទទួលជួបលោក Ray Chen អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Compal
 

 ថ្លែងនៅ​ទីនេះ លោក Trinh Dinh Dung បានកត់សម្គាល់និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគរបស់ Compal ​នៅ​វៀត​ណាមនាពេលកន្លងទៅ ក៏ដូច ជាផែនការបើកទូលាយការវិនិយោគនាពេលខា​ងមុខ​។
 
នាថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បាន​ទទួល​ជួបលោក Ray Chen អនុប្រធាន ស​ម្ព័ន្ធក្រុមហ៊ុន Compal (តៃវ៉ា​ន់ ចិន)​។
 
ថ្លែងនៅ​ទីនេះ លោក Trinh Dinh Dung បានកត់សម្គាល់និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគរបស់ Compal នៅវៀតណាមនាពេលកន្លងទៅ ក៏ដូច ជាផែនការបើកទូលាយការវិនិយោគនាពេលខាងមុខ។ លោក​បាន​អះអាង​ថា រដ្ឋាភិបាលវៀតណាមកំពុងបន្តកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មអោយ កាន់តែល្អ​ប្រពៃ​ថែម​ទៀត លើកកំពស់សមត្ថភាពប្រកួតប្រជែង ដើម្បីអោយវៀត ណាមបន្តជាគោល​ដៅ​វិនិយោគ​គួរ​អោយ​ទាក់​ទាញ​ ចំពោះសហគ្រាសទាំងជាតិ និងអន្តរជាតិ។
 
លោក​ឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាម ជានិច្ចកាល​ត្រៀម​ខ្លួន​ជា​ស្រេច​ផ្ទៀង​ស្ដាប់​និង​ចែករំលែក​សំដៅជួយឧបត្ថម្ភនិងដោះស្រា​យការលំបាក ដើម្បីអោយវិនិយោគិនបរទេស​ ក្នុងនោះមាន​ Compal នឹងនរចិត្តធ្វើផ​លិតកម្ម​និង​អាជីវកម្មនៅវៀតណាម៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 


top