ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh អញ្ជើញជួបចរចាជាមួយឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកស្រី Wan Azizah


 ទិដ្ឋភាពនៃជំនួបចរចារវាងឧបនាយករដ្ឋមន្រ្តីទាំងពីររូប (រូបថត៖ VOV)

 នាថ្ងៃទិ២៦ ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh បានអញ្ជើញ​ជួបចរចាជាមួយឧ​បនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកស្រី Wan A​zizah ក្នុងឱកាស​ដែលលោក​ស្រីមក​បំពេញ​ទស្សន​កិច្ច​ជាផ្លូវការនៅវៀតណាម​ ​និង​ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីជានា​រីអាស៊ាន​លើកទី៣ នៅ​ទីក្រុង​ហាណូយ​។
 
នៅក្នុងជំនួបចរចា ភាគីទាំងពីរបានឯកភាព​គ្នាបង្កើន​ការផ្លាស់​ប្ដូរគណៈ​ប្រតិភូជាន់​ខ្ពស់និង​គ្រប់​ជាន់​ថ្នាក់​តាមរ​យៈកាណាល់​បក្ស រដ្ឋាភិបាល រដ្ឋ រដ្ឋ​សភានិងប្រជាជន ​ព្រមទាំង​បន្តអនុវត្តន៍​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវយន្តការ​សហប្រតិបតិ្ត​ការទ្វេភាគីនា​នា និងផ្លាស់ប្ដូរគោល​ជំហរចំពោះ​បញ្ហានៅ​ក្នុង​តំបន់​និង​លើពិភពលោក​ដែលភាគី​ទាំងពីរមានការយកចិ​ត្តទុកដាក់ដូចគ្នាផង​ដែរ។

ភាគី​ទាំងពីរបានសន្យាបន្តជំរុញ​កិច្ចសហប្រតិបតិ្តការ​សេដ្ឋកិច្ច​សំដៅទទួល​បាន​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​ប្រមាណ​ ១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ​២០២០។ ភាគីទាំង​ពីរបាន​បញ្ជាក់​នូវការ​ប្ដេជ្ញាចិត្ត​ដោះស្រាយ​ការលំបាក​ ឧបសគ្គ និងបង្កលក្ខណៈ​ងាយស្រួលសម្រាប់សហគ្រាសនៃ​ប្រទេសទាំង​ពីរ។​

​នាពេលពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងលើពិភពលោកដែលប្រទេសទាំងពីរយកចិត្តទុកដាក់​ដូចគ្នា ភាគី​ទាំងពីរ​បានឯកភាព​ចាត់ទុកថា ក្នុងបរិបទនាបច្ចុប្បន្ន​ ភាគីទាំងពីរ​គប្បីរក្សា​ការពិគ្រោះយោបល់​អំពីបញ្ហានានា​ដែលពាក់ព័ន្ធ​ដល់សន្តិសុខនិងយុទ្ធសាស្ត្រក្នុ​ងតំបន់ សហការគ្នាដើម្បី​កសាង​អាស៊ាន​ប្រកប​ដោយ​សាមគ្គីភាព​ អនុវត្តន៍ទស្សនៈវិស័យអាស៊ានឆ្នាំ​២០២៥ប្រកបដោយជោគជ័យ បង្កើន​តួនាទី​ជាស្នូល​របស់អាស៊ាន​នៅក្នុងតំបន់ និងព​ង្រីកតួនាទី​របស់អាស៊ាន​ក្នុងការដោះ​ស្រាយ​បញ្ហាយុទ្ធសាស្ត្រ​នានាក្នុង​តំបន់​ផង​ដែរ​៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top