ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue វាយតំលៃខ្ពស់ ចំពោះការបង្កើនអត្រាផលិតផលក្នុងស្រុករបស់ Samsung នៅប្រទេសវៀតណាម
នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានទទួលជួបសន្ទនាលោក Shim Wonhwan អគ្គនាយកក្រុមហ៊ុន Samsung Vietnam ។
ក្នុងពិធីទទួល ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីអភិវឌ្ឍន៍សហគ្រាសផ្គត់ផ្គង់ បង្កលក្ខណះអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភរបស់វៀតណាម បង្កើនអត្រាផលិតផលក្នុងស្រុករបស់ Samsung នៅប្រទេសវៀតណាម។ លោកបានអំពាវនាវឱ្យក្រុមហ៊ុន Samsung វិនិយោគយ៉ាងសកម្មលើផលិតផលស្របតាមផែនការនិងដំណើការដែលបានគ្រោងទុករួចហើយនៅតាម បណ្តាខេត្តដែលជាទីតាំងរបស់គម្រោង ហើយបានដាក់ពង្រាយគម្រោងការណ៍ស្រាវជ្រាវ និងអភិវឌ្ឍន៍នៅវៀតណាមនាពេលឆាប់ៗនេះ។ រីឯ លោក Shim Wonhwan បានអោយដឹងថា៖ ក្រុមហ៊ុន Samsung បានបង្កើតកម្មវិធីលម្អិតមួយដើម្បីជំរុញសហគ្រាសវៀតណាមឱ្យក្លាយទៅជាអ្នកផ្គត់ផ្គង់របស់ខ្លួន ដោយការរៀបចំសិក្ខាសាលានិងការតាំងពិព័រណ៍ឧស្សាហកម្មឧបត្ថម្ភដើម្បីស្វែងរកអ្នកផ្គត់ផ្គង់ដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម