ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះ អ្នកជំងឺមហារីកនៅមន្ទីរពេទ្យ K


ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ទៅសាកសួរសុខទុក្ខ
ជូនអំណោយចំពោះ អ្នកជំងឺមហារីកនៅមន្ទីរពេទ្យ K (រូបថត៖ TTXVN)

នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះជួរគ្រូពេទ្យនៅមន្ទីរពេទ្យK សាខា Tan Trieu ស្រុក Thanh Tri ទីក្រុងហាណូយ និងអ្នកជំងឺមហារីក មាន ជីវភាពរស់នៅលំបាកដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ។

ជួបសន្ទនាជាមួយថ្នាក់ដឹកនាំនិងកម្មាភិបាលស្នូលនៃមន្ទីរពេទ្យ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានសំដែងគោលបំណងថា ជួរគ្រូពេទ្យនៅមន្ទីរពេទ្យ K បន្តខំប្រឹងប្រែងលើកកំពស់ថែមទៀតនូវគុណភាពការពិនិត្យព្យាបាលជំងឺ អាកប្បកិរិយាបម្រើអ្នកជំងឺ ជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាថ្មី និងបន្តស្រាវជ្រាវ សិក្សារៀនសូត្របន្ថែម​បច្ចេកទេសជំនាញ ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top