ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ចុះពិនិត្យការងារបង្ការប្រឆាំងកូវីដ ១៩ នៅទីក្រុងហូជីមិញ

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam អញ្ជើញជួបធ្វើការ ជាមួយថ្នាក់ដឹកនាំស្រុក Binh Chanh (រូបថត៖ VOV)
 

នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ប្រធានគណៈកម្មាធិ ការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានជួបធ្វើការ ជាមួយថ្នាក់ដឹកនាំស្រុក Binh Chanh ដើម្បីពិនិត្យនិង កែសម្រួល នូវបញ្ហាមួយចំនួន មុនពេលអនុវត្តន៍ សារាចរណែ នាំលេខ ១៦ លើទូទាំងទីក្រុងហូ ជីមិញ។

ថ្លែងនៅក្នុងជំនួបនេះ ឧប នាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើថា ក្នុងរយៈពេល ១៥ ថ្ងៃអនុវត្តន៍វិធានការរក្សាគម្លាតសុវត្ថភាពសង្គម ទីក្រុង ហូជីមិញត្រូវធ្វើការងារយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ចប់ស្ថានភាពរាតត្បាត។ លោកឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានស្នើឱ្យទីក្រុង ហូជីមិញពិនិត្យដោយប្រុងប្រយ័ត្ននូវស្ថានភាពរាតត្បាត ជាពិសេសនៅតាមទីផ្សារនិងតំបន់ឧស្សា ហកម្ម៖ “ចូលក្នុងយុទ្ធនាការនេះ អ្វីគ្រប់យ៉ាងត្រូវតែមានលក្ខណៈជាក់ស្តែងនិងច្បាស់លាស់ ពោលគឺ បន្ទាប់ពី ១៥ ថ្ងៃ គោលដៅរបស់ទីក្រុង ខ័ណ្ឌនីមួយៗ ត្រូវដំណើរការយ៉ាងដូចម្ត៉េច។ សូម្បីតែត្រូវបំផុសចលនាប្រឡងប្រណាំង ដើម្បីអនុវត្តន៍ការងារជាក់ស្តែងនៅក្នុងកន្លែងស្នាក់នៅជាឃុំ សង្កាត់នីមួយៗក៏ត្រូវធ្វើដែរ។  វាពិតជាគ្រោះថ្នាក់ណាស់ដែលគ្រាន់តែធ្វេសប្រហែសនៅកន្លែងតែមួយ ដូច្នេះត្រូវតែអនុវត្តន៍យ៉ាងតឹងរឹងបំផុត យកសំណាកយ៉ាងម៉េចដើម្បីកុំអោយឆ្លង ហើយជាពិសេសមិនអោយមនុស្សប្រមូលផ្តុំច្រើនពេក”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top