ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh
នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ជំនួបសំណេះសំណាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរកានព្វស័ក២០១៧ រវាងក្រសួងការបរទេស និងស្ថាប័នសារព័ត៌មានវៀតណាម ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។ នៅទីនេះ លោក Pham Binh Minh បានវាយតំលៃខ្ពស់ ចំពោះលក្ខណៈជំនាញរបស់សារព័ត៌មានវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ សារព័ត៌មានមិនត្រឹមតែផ្សាយព័ត៌មានយ៉ាងលឿន និងគ្រប់គ្រាន់នូវសកម្មភាពកិច្ចការបរទេស របស់បក្ស រដ្ឋប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយរូបភាពទឹកដីមនុស្សវៀតណាម ទៅកាន់ពិភពលោក និងនាំមិត្តភក្តិអន្តរជាតិមកកាន់វៀតណាមផងដែរ។ ទន្ទឹមនឹងនោះសារព័ត៌មានបានសហការយ៉ាងស្អិតរមួត ជាមួយផ្នែកការទូតអនុវត្តន៍ល្អនូវការងាររក្សា បរិយាកាសសន្តិភាព ស្ថិរភាព តស៊ូក្នុងបុព្វហេតុការពារអធិបតេយ្យភាពកោះសមុទ្រ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម