ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ជួបប្រាស្រ័យទ្វេភាគីនៅសប្ដាហ៍កិច្ចប្រជុំជាន់ខ្ពស់លើកទី៧៤មហាសន្និបាតអង្គការសហប្រជាជាតិ

នាថ្ងៃទី២៦ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានចាប់ផ្ដើមបណ្ដាសកម្មភាពក្នុងឱកាសចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នៃកិច្ចប្រជុំលើកទី៧៤ មហាសន្និបាតអង្គការសហ ប្រជាជាតិ (អ.ស.ប)។
 

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ) ទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក David Hale (រូបថត៖ TTXVN)

នៅក្នុងបណ្ដាជំនួបទ្វេភាគី នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋ Uganda នាយករដ្ឋមន្រ្តីប្រទេសកោះ St Vincent និងthe Grenadines រដ្ឋមន្រ្តីការបរទេសអាល់ហ្សេរីនិងអនុរដ្ឋមន្រ្តីការបរទេសអាមេរិកសុទ្ធតែសម្ដែងនូវមនោ សញ្ចេតនា​​ដ៏ជ្រាលជ្រៅចំពោះវៀតណាម ដោយអបអរសាទរវៀតណាមដែលបានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ ២០២០-២០២១ ដោយសម្លេងគាំទ្រខ្ពស់បំផុតតាំងពីមុនមក។
ប្រការនេះបាន បង្ហាញនូវការជឿទុកចិត្តខ្ពស់របស់សហគមន៍អន្តរជាតិចំពោះវៀតណាម។


ក្នុងជំនួបជាមួយអនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក David Hale ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស​វៀតណាម​ លោក Pham Binh Minh បាន អះអាងថា វៀតណាមគោរពហើយមានគោល បំណងចង់បង្កើនទំនាក់ទំនងជាមួយអាមេរិក ក្នុងកាលៈទេសៈដែលប្រទេសទាំងពីរត្រៀមរៀបចំរំលឹកខួបលើកទី ២៥ ទិវាស្ដារប្រក្រតីភាពទំនាក់ទំនងនាឆ្នាំ២០២០ ព្រមទាំងស្នើអោយភាគីទាំងពីរសហការគ្នាបង្កើនកិច្ចសន្ទនា ធ្វើអោយស៊ីជំរៅថែមទៀតនិងបើកទូលាយក្របខ័ណ្ឌទំនាក់ទំនងពាណិជ្ជកម្មវិនិយោគ សន្តិសុខការពារជាតិ ជាដើម។

ចំណែក ឯលោក David Hale វិញ ក៏បានសម្ដែងក្ដីសោមនស្សរីករាយដោយឃើញថាទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរបានរក្សាសន្ទុះ អភិវឌ្ឍនាពេលកន្លងទៅប្រកបដោយប្រសិទ្ធភាព ព្រមទាំងអះអាងនូវការសន្យារបស់អាមេរិកចំពោះសន្តិភាព សន្តិសុខនិងវិបុលភាពនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក​។ លោកក៏បានអះអាង ថា អាមេរិកមានផលប្រយោជន៍ក្នុងការ ធានាសណ្ដាប់ធ្នាប់ដោយឈរលើច្បាប់ ក៏ដូចជាសេរីភាព សន្តិសុខ សុវត្ថិភាព នាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top