ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាមទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា


 ជំនួបពិភាក្សារវាងឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh និងរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា លោក ហ៊ឹម ឆែម
 

 នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម ឧបនាយក​រដ្ឋមន្ត្រី​អចិន្ត្រៃយ៍​រដ្ឋាភិបាល​វៀត​ណាម លោក Truong Hoa​ Binh បានអញ្ជើញជួប​សន្ទនា​ជាមួ​យ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​កម្ពុជា​ លោក ហ៊ឹម ឆែម ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
 
ក្នុងជំនួបនេះ ​លោក Truong Hoa Binh បានវាយតំលៃ​ខ្ពស់​ចំពោះលទ្ធផល​នៃកិច្ច​សហប្រតិ​បត្តិការ​រវាង​គណៈ​កម្មាធិការ​ជន​ជាតិវៀតណាម និងក្រសួងធម្មការនិងសាសនា​កម្ពុជានាពេលកន្លងទៅ​ ជាពិសេស​គឺសកម្មភាព​ផ្លាស់ប្តូរការងារជំនាញខាងសាសនា​សម្រាប់សិក្ខា​កាមដែល​កំពុង​បំពេញ​ការងារ​សាសនា​នៅក្រសួ​ងធ​ម្មការ​និងសាសនាកម្ពុជា។ រីឯ លោក ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសន បានមានប្រសាសន៍ថា កម្ម​វិធី​ធ្វើការងាររបស់គណៈប្រតិភូកម្ពុជានៅវៀតណាមលើកនេះ គឺជាមូលដ្ឋាន​ដ៏សំខាន់​មួយដើម្បី​ជំរុញ​ទំនាក់​ទំនង​ក្នុងវិស័យជនជាតិ​និងសាស​នារវាង​ប្រទេស​ទាំងពីរ​ឲ្យកាន់​តែមានភាព​ស្អិតរមួ​តនិង​ប្រសិទ្ធ​ភាព​ថែម​ទៀត​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ លោក ហ៊ឹម ឆែម បានអះអាងទៀតថាលោកនឹង​ខិតខំប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​របស់ខ្លួន​ដើម្បីជម្រុញបន្ថែម​ទៀតនូវ​ទំនាក់ទំនងកិច្ចសហ​ប្រតិបត្តិការ​ក្នុង​វិស័យជនជាតិ សាសនា ព្រម​ទាំងរួមចំណែ​កពូនជ្រុំនូវចំណងសាមគ្គីភាព ​មិត្តភាព​ដ៏ល្អប្រពៃរ​វាង​ប្រទេសទាំង​ពីរ​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​​
 


top