ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh ​ជូន​ពរ​ទិវា​គ្រូពេទ្យ​វៀត​ណាម​


 ឧបនាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយតំណាងនានា

ក្នុងឱកាសរំលឹកទិវាគ្រូ​ពេទ្យ វៀតណាមថ្ងៃ​ទី២៧ខែកុម្ភៈនោះ នាថ្ងៃទី២៣​ ខែកុម្ភៈ ​ឧប នាយក​រដ្ឋមន្ត្រី​អចិន្ត្រៃយ៍​រដ្ឋាភិ​បាល លោក Truong Hoa Binh ​បានអញ្ជើញចូលរួម​ពិធី រំលឹក​ខួបអនុស្សាវរីយ៍ និងជូន​ពរគ្រូពេទ្យ​នៅមន្ទីរពេទ្យ​មាត់ធ្មេញមជ្ឈឹម​ហាណូយ​។​
 
មន្ទីរពេទ្យមាត់ធ្មេញមជ្ឈឹមហាណូយ ​ជាមន្ទីរពេទ្យដំបូងដែលបាន​ក្រសួងសុខាភិ​ បាល​ប្រគល់​សិទ្ធិម្ចាស់​ការទាំង​ស្រុង​អំពី​​ហិរញ្ញវត្ថុ​ចាប់ពី​ឆ្នាំ២០០៩ រួម​វិភាគទានចូល ថវិការរដ្ឋរា​ប់ពាន់លានដុងជារៀង​រាល់​ឆ្នាំ។ ក្នុង​ឱកាស​នេះ ​ឧបនាយករដ្ឋមន្ត្រី លោក​ Truong Hoa Binh បានប្រគល់គ្រឿងឥ​ស្សរិយយសពល​កម្ម​ថ្នាក់ទី​២ និង​ទី៣ចំពោះ​ នាយកមន្ទី​រពេទ្យមាត់​ធ្មេញមជ្ឈឹមហាណូយ ​លោក Trinh Dinh Hai និងអតីតនាយ​ករ​ង​ លោក Vu Dinh Minh ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top