ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh ទទួលជួបជាមួយប្រធានសភាជាន់ទាបរដ្ឋ Hessen នៃប្រទេសអាល្លឺម៉ង់ លោក Boris Rhein


 ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh ទទួលជួបជាមួយប្រធានសភាជាន់ទាបរដ្ឋ Hessen នៃប្រទេសអាល្លឺម៉ង់ លោក Boris Rhein
 

ក្នុងជំនួបជាមួយប្រធានសភាជាន់ទាបរដ្ឋ Hessen នៃប្រទេសអាល្លឺម៉ង់ លោក Boris Rhein នារសៀលថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាលនោះ លោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បាន​ស្នើ​អោយ​ប្រធាន​សភា​ជាន់ទាបនិងសមាជិកសភារដ្ឋ Hessen បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀត ណាម ក្នុង​ការចែក រំលែកបទពិសោធន៍នៃការកសាងនីតិរដ្ឋ ការបង្កើតច្បាប់ក្នុង​វិស័យ​គ្រប់​គ្រង​ការ​វិនិយោគ​សាធារណៈ​ ភាពជាដៃគូសាធារណៈ - ឯកជន ការគ្រប់គ្រងទីក្រុង ពាណិជ្ជកម្មអេឡិចត្រូនិក ព្រមទាំង​មាន​សម្លេង​គាំទ្រ​ដល់ EU ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) យ៉ាងឆាប់ៗ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​សហគមន៍​ ជនវៀត​ណាមរស់នៅ ធ្វើអាជីវកម្ម​ប្រកបដោយ​ស្ថិរភាព​និង​សម្រប​ខ្លួន​យ៉ាង​ល្អក្នុង​សង្គម​នៃ​ប្រទេស​សាមី។
 
ចំណែក​ឯខ្លួនវិញ ប្រធានសភាជាន់ទាបរដ្ឋ Hessen លោក Boris Rhein បានលើកឡើងថា ឆ្នាំ ២០២០ វៀតណាម​នឹងធ្វើជាប្រធានប្តូរវេនអាស៊ាន ហើយអាល្លឺម៉ង់នឹងក្លាយជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប (EU) ប្រការ​នេះ នឹងបង្កើតកម្លាំងចលករថ្មី សម្រាប់ទំនាក់ទំនងភាពជាដៃគូនៃប្រទេសទាំងពីរ ចំណងមិត្ត​ភាព​ដែលមាន​ស្រាប់របស់ភាគី​ទាំងពីរអោយ​កាន់តែស៊ីជម្រៅថែមទៀត៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top