ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue៖ លើកកំពស់សមត្ថភាព ប្រកួតប្រជែងនិងអភិវឌ្ឍសេវាកម្ម logistics


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញថ្លែងនៅវេទិកា (រូបថត៖ VGP)
 

 ក្រសួង​ឧស្សាហពាណិជ្ជកម្មវៀតណាមទើបនឹងបានចេញរបាយការណ៍ ដើមដំបូងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ​ស្ដីពីស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍ វិស័យ logistics នៅវៀតណាម។ 
 
របាយការណ៍​នេះបានអោយដឹងថា នាបច្ចុប្បន្ន វៀតណាមមានសហគ្រាស logistics ចំនួន៤ពាន់អង្គភាព​ទូទាំង​ប្រទេស​ ដែល ក្នុងនោះ៧០%ប្រមូលផ្ដុំនៅទីក្រុងហូជីមិញ និងខេត្តក្រុងជុំវិញនានា។ សហ គ្រាស logistics របស់វៀតណាម​ភាគច្រើនគឺសហគ្រាសខ្នាតតូច ដែលមានទុន ចុះបញ្ជីតិចជាង១០ពាន់លានដុង។ លោក Tran Thanh Hai អនុប្រធាន​នាយក ដ្ឋាននាំចេញនាំចូល ចំណុះក្រសួងឧស្សាហពាណិជ្ជកម្ម បានអោយដឹងថា៖
 
“គុណវិបត្តិរបស់សហគ្រាស​ logistics វៀតណាមនាបច្ចុប្បន្នគឺទាំងខាង វិជ្ជាជីវៈផងនិងបំណិនផង។ ចំពោះ​បទ​ពិ​សោធន៍​​ធ្វើសកម្មភាពអន្តរជាតិនោះ​ គឺ សហគ្រាសវៀតណាម​ភាគច្រើន​ត្រឹម​តែធ្វើសកម្មភាព​ក្នុងស្រុក​ដោយ​​ទទួលមៅការរបស់សហគ្រាសអន្តរជាតិតែ​ប៉ុណ្ណោះ។ ប្រការនេះមិនទាន់ចាប់តាមនិន្នា​ការ របស់​ពិភពលោក​នៅឡើយ”។
 
ឧបនាយក​រដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ប្រធានគណៈកម្មា ធិការជាតិ​ទទួល​បន្ទុ​ក​យន្ត​ការ​បញ្ជរ​អាស៊ាន​តែមួ​យ បញ្ជរជាតិតែមួយ និងជួយ សម្រួលដល់ពាណិជ្ជកម្មនិង logistics (ហៅកាត់ថា គណៈកម្មាធិការ ១៨៩) បាន​​ចាត់ទុកថា ការចំណាយលើសេវាកម្ម logistics របស់សហគ្រាសនាបច្ចុប្បន្នស្រូក យក២០% GDP ប៉ុន្តែវិស័យ logistics ត្រឹមតែរួមវិភាគទានប្រមាណពី៤ទៅ៥% ទៅក្នុង GDP ជាតិតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយ នាពេលខាង​មុខ ត្រូវតែបង្កើន ការរួមវិភាគទានរបស់វិស័យនេះ ក៏ដូចជាកាត់បន្ថយការចំណាយលើសេវា logistics របស់​សហគ្រាសផងដែរ។ លោក Vuong Dinh Hue អញ្ជើញមាន ប្រសាសន៍ថា៖
 
“ក្រសួង​ឧស្សាហពាណិជ្ជកម្មចាំបាច់ត្រូវសហការជាមួយក្រសួង ស្ថាប័ន និងតំបន់នានា ដើម្បីស្រាវជ្រាវ វាយតម្លៃ​ជាទូទៅចំពោះការកសាងកម្មវិធីគោល ដៅអ​ភិវឌ្ឍសេវាកម្ម logistics លើក​កំពស់សមត្ថភាព​ប្រកួត​ប្រជែង​និង​អភិវឌ្ឍ សេវាកម្មនេះដល់ឆ្នាំ២០២៥។ គោលដៅគឺវិស័យ​ logistics នឹងរួមវិភាគទាន ប្រ​មាណពី៨% ទៅ១០%​ទៅក្នុង​ GDP សម្រេចបានកំណើនជាប្រចាំឆ្នាំពី១៤%ទៅ ២០% ឈរលំដាប់ថ្នាក់ទី៥០ឡើងទៅក្នុង​តារាង​រៀប​ចំណាត់ថ្នាក់ប្រកួតប្រជែង របស់​ពិភពលោក ព្រមទាំងកាត់បន្ថយការ​ចំណាយ​សម្រាប់​សហគ្រាស​ផង​ដែរ​”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top