ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam ជួបធ្វើការ​ជាមួយ​ថ្នាក់​ដឹកនាំគណៈកម្មាធិការបក្សទីក្រុងហូជីមិញ

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានស្នើឱ្យទីក្រុងផ្ដោតសំខាន់ទៅលើសមកាលកម្មការងារធ្វើ កន្លែងស្នាក់នៅសុខុមាលភាព និងការចាក់វ៉ាក់សាំងជូនពលករបង្កើនការផ្សព្វផ្សាយដល់ប្រជាជន។
 

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam (រូបថត៖ TTXVN)


នារសៀលថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុងហូជីមិញ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អនុប្រធានគណៈកម្មការដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានអញ្ជើញជួបធ្វើការជាមួយ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ដើម្បីធ្វើការពិភាក្សាអំពីសេចក្តីព្រាងនៃសារាចរកែសម្រួលវិធានការបន្សាំគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ជំងឺរាតត្បាតកូវីដ ១៩ និងស្ដារសេដ្ឋកិច្ច សង្គមឡើងវិញនៅភូមិសាស្ត្រទីក្រុងក្រោយថ្ងៃទី ៣០ ខែកញ្ញាខាងមុខ។

សេចក្តីព្រាងនៃសារាចរបានកំណត់ថា ចាប់ពីម៉ោង ០ ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ ខាងមុខ ទីក្រុងបានធ្វើការបន្ធូរបន្ថយវិធានការរក្សាគម្លាតសង្គមជាជំហានៗ តាមសេចក្ដីណែនាំ បណ្តោះអាសន្ន“សម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែន គ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព”។ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានស្នើឱ្យទីក្រុងផ្ដោតសំខាន់ទៅលើសមកាលកម្មការងារធ្វើ កន្លែងស្នាក់នៅ សុខុមាលភាព និងការចាក់វ៉ាក់សាំងជូនពលករ បង្កើនការផ្សព្វផ្សាយដល់ប្រជាជន។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកថា ធានាការបន្ធូរបន្ថយប្របដោយសុវត្ថិភាពជាជំហានៗ ជាមួយគោលដៅគ្រប់គ្រងជំងឺរាតត្បាត ក៏ដូចជាបើកសកម្មភាពផលិតកម្ម ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top