ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ជួបជាមួយប្រធានាធិបតីស្រីលង្កា និងប្រធានសភាជាន់ទាបជប៉ុន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសជប៉ុន និងចូលរួមសន្និសីទ អនាគតអាស៊ី នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានជួបជាមួយប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe ប្រធាន សភាជាន់ទាបជប៉ុន លោក Hosoda Hiroyuki។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang ជួបជាមួយប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe។ (រូបថត៖ VNA)

ក្នុងជំនួបជាមួយប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe លោក ឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខិតខំស្តារសន្ទុះកំណើននៅឆ្នាំ២០២១ឡើងវិញ ហើយឆាប់នាំទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ៥០០ លានដុល្លារអាមេរិក។ ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe បានអះអាងនូវការគាំទ្រចំពោះការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនង វៀតណាម-ស្រីលង្កា; សម្តែងនូវបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងនោះមានវៀតណាម ព្រមទាំងចូលរួម ក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ។

អញ្ជើញជួបជាមួយប្រធានសភាជាន់ទាបជប៉ុន លោក Hosoda Hiroyuki ឧប នាយករដ្ឋមន្ត្រី លោក Tran Luu Quang បានស្នើឱ្យជប៉ុនគាំទ្រការពង្រឹងការតភ្ជាប់ រវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជួយវៀតណាមចូលរួមប្រកបដោយប្រសិទ្ធភាពក្នុង ខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី; ជំរុញសហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុនមកបណ្តាក់ទុន និងផ្ទេរបច្ចេកវិទ្យាទៅឲ្យវៀតណាម ... ប្រធានសភាជាន់ទាបលោក Hosoda Hiroyuki បានវាយតំលៃខ្ពស់ចំពោះតួនាទីសំខាន់ និងការរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៅជប៉ុន របស់សហគមន៍ប្រជាជនវៀតណាមជិត ៥០ ម៉ឺននាក់នៅ ជប៉ុន ហើយមានបំណងថា ចំនួនប្រជាជនវៀតណាមដែលចូលមកសិក្សា និងធ្វើការ នៅប្រទេសជប៉ុននឹងកាន់តែកើនឡើងថែមទៀត៕


top