ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue
នាព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរួមសហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមរៀបចំ "ពិធីបំផុសកម្មវិធីចាប់អាជីពពី OCOP ចំពោះយុវជន និងនិស្សិត" និងចុះហត្ថលេខាជាផ្លូវការលើ " ផែនការរួមសហការអនុវត្តន៍ការចាប់អាជីពពីកម្មវិធីឃុំមួយ ផលិតផលមួយ (OCOP) ចំពោះយុវជន និងនិស្សិតដំណាក់កាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០"
អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងមជ្ឈឹមសម្ព័ន្ធយុវជនផ្ដោតលើវិស័យចំនួន ៣។ ជាក់ស្ដែងគឺផ្សព្វផ្សាយ ឃោសនា រៀបចំសិក្ខាសាលា ដើម្បីនិស្សិតនិងយុវជនស្វែងយល់អំពីរាល់កម្មវិធីនេះ ហើយតាមនោះមានរូបសណ្ឋាននិងរបៀបធ្វើល្អ។ សាលា វិទ្យាស្ថាន និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល សិក្សាស្រាវជ្រាវអំពីវិធី រូបសណ្ឋាន ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ដើម្បីអភិវឌ្ឍន៍រាល់ផលិតផល OCOP ។ ទន្ទឹមនឹងនេះមូលនិធិជួយឧបត្ថម្ភទុនពីឯកជន និងមូលនិធិវិនិយោគរបស់រដ្ឋាភិបាលនឹងជ្រើសរើសគម្រោងការណ៍ចាប់អាជីពថ្នៃប្រឌិតដែលមានចរិតលក្ខណៈវិជ្ជមាន ដើម្បីជួយឧបត្ថម្ភវិនិយោគអភិវឌ្ឍន៍៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម