ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung៖ សុក្រឹតយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកប្រេងឧស្ម័ន


 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

នារសៀលថ្ងៃ​​ទី៦ ខែមករា ឆ្នាំ២០២០ នៅទីក្រុងហាណូយ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០១៩ និង​អនុវត្តភារកិច្ចឆ្នាំ ២០២០ របស់សម្ព័ន្ធក្រុមហ៊ុនប្រេង ឧស្ម័នជាតិវៀតណាម (PVN) នោះ ឧបនាយក​រដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានស្នើ ឲ្យ PVN ត្រូវតែក្លាយ​ទៅជា​ផ្នែក​សេដ្ឋកិច្ច​បច្ចេកទេស​ព្រម​ៗគ្នា។ លោកបានថ្លែងថា៖
 
“ខ្ញុំស្នើឲ្យ ​PVN ប្រតិបត្តិការប្រកបដោយសុវត្ថិភាព ស្ថេរភាព និងប្រសិទ្ធភាព ជាពិសេសគឺ​គម្រោង​សំណង់​ប្រេង​ឧស្ម័ន​ត្រូវ​ទទួលបានលទ្ធផលខ្ពស់​ ពោលគឺ លទ្ធផលឆ្នាំ ២០២០ ត្រូវខ្ពស់ជា​ងឆ្នាំ២០១៩។ ទីពីរ គឺត្រូវបង្កើនការ​រុករក និងធ្វើអាជីវកម្ម ដើម្បីរក្សាបរិមាណផល និងបង្កើ​នការផ្ទុកបម្រុងប្រេង ឧស្ម័​ន។ ទីបីគឺ​ពន្លឿន​គម្រោង​ដ៏សំខាន់ៗរបស់ផ្នែកប្រេង ឧស្ម័នផ​ងដែរ”៕

 

តាម VOV5 -​ វិទ្យុសំឡេងវៀតណាម​
 


top