ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha នឹងអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅវេទិកា Davos លើកទី៥៣

ទទួលការអញ្ជើញរបស់លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ WEF លើកទី ៥៣ នៅទីក្រុង Davos ប្រទេសស្វីសនៅក្នុងសប្តាហ៍ក្រោយ។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha។ (រូបថត៖ laodong.vn)

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា ទទួលការអញ្ជើញរបស់លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ WEF លើកទី ៥៣ នៅទីក្រុង Davos ប្រទេសស្វីសនៅក្នុងសប្តាហ៍ក្រោយ។ កិច្ចប្រជុំ Davos នេះមានប្រធានបទ កិច្ចសហប្រតិបត្តិការក្នុងពិភពលោកដែលបែកពីគ្នាប្រព្រឹត្តទៅក្នុងបរិបទដែលកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង WEF កាន់តែត្រូវបានពង្រឹងនិងពង្រីក។ វិស័យជាក់លាក់នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដូចជាការការពារបរិស្ថាន ការដោះស្រាយកាកសំណល់ប្លាស្ទិក នវានុវត្តន៍កសិកម្ម និងការបណ្តុះបណ្តាលជំនាញខាងផ្លាស់ប្ដូរឌីជីថល ត្រូវបានជំរុញដោយឥតឈប់ឈរ។ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha នឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សា និងសិក្ខាសាលានានានៅ WEF។ ក្រៅពីនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF លោក Klaus Schwab និងថ្នាក់ដឹកនាំប្រទេស អង្គការអន្តរជាតិ និងសម្ព័ន្ធក្រុមហ៊ុនសកលនានាដែលចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ៕


top