
ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tuyen Quang
នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទៅបំពេញការងារនៅខេត្ត Tuyen Quang។ ក្នុង ជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត លោក Vuong Dinh Hue បានស្នើឲ្យខេត្ត ប្រមូលផ្តុំជម្រុញកិច្ចការវិនិយោគជាសាធារណ ជាពិសេសគឺការចំណាយសាធារណ ជំនះពុះពាររាល់់ការលំបាកសាកល្បង ដើម្បីជម្រុញឲ្យឆាប់ៗល្បឿនវិនិ យោគសាធារណ។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខេត្ត Tuyen Quang ត្រូវបំភ្លឺច្បាស់នូវការកំណត់ទិស អំពីការរៀបចំរចនាសម្ព័ន្ធឡើងវិញផ្នែក កសិកម្ម ពិសេសគឺការអភិវឌ្ឍន៍វិស័យឧស្សាហកម្មទេសចរណ៍ និងសេវាកម្ម ក៏ដូចជារៀបចំឡើងវិញក្រុមហ៊ុនកសិកម្មនិងរុក្ខកម្មមួយចំនួន។ លោក Vuong Dinh Hue បានស្នើរឲ្យខេត្ត Tuyen Quang ផ្តោតសំខាន់លើការងារអភិវឌ្ឍន៍ផ្នែកទេសចរណ៍ប្រវត្តិសាស្ត្រ ទេសចរណ៍ត្រឡបមក ជាមួយប្រភពដើម និងទេសចរណ៍ជីវៈចម្រុះជាដើម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម