ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ចូលរួមសន្និសីទជាន់ខ្ពស់របស់អ.ស.ប ស្តីពីការបង្ការប្រឆាំង HIV/AIDS


ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ថ្លែងមតិក្នុងសន្និសីទ

សន្និសីទជាន់ខ្ពស់របស់អ.ស.បស្តីពីការបង្ការប្រឆាំងជំងឺ HIV/AIDS បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្នាក់ការអ.ស.ប ប្រចាំនៅទីក្រុងញូវយ៉កអាមេរិកដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសជាសមាជិកអ.ស.ប ប្រធានមហាសន្និបាតអ.ស.ប អគ្គលេខាធិការអ.ស.ប នាយកប្រតិបត្តិកម្មវិធីសហការរួមរបស់អ.ស.បទទួលបន្ទុកបញ្ហា HIV/AIDS និងតំណាងអង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលជាច្រើនកុះករ។ ចូលរួមក្នុងសន្និសីទនេះ គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក  Vu Duc Dam ។

ថ្លែងមតិនៅសន្និសីទ លោក Vu Duc Dam បានសង្កត់ធ្ងន់ទៅលើការងារ បង្ការប្រឆាំងនឹង HIV/AIDS ហើយចាត់ទុកនេះជាអាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាលវៀតណាម។ លោកឲ្យដឹងថែមទៀតថា ដោយមានការខិតខំប្រឹងប្រែង រហូតមកដល់ពេលនេះ អាសន្នរោគ HIV/AIDS នៅវៀតណាមត្រូវបានត្រួតពិនិត្យជាជំហានៗ។ លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា រដ្ឋាភិបាលវៀតណាមសន្យាយ៉ាងខ្លាំងក្លាថា នឹងរួមដៃជាមួយ​សហគមន៍​អន្តរជាតិក្នុងការបង្ការប្រ ឆាំងនឹងជំងឺ HIV និងកំចាត់ចោល AIDS យ៉ាងឆាប់បំផុត៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


top