ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសម្តែង​ការ​គួរ​សមប្រធាន​រដ្ឋសភា​កម្ពុជា​សម្តេច​ហេង សំរិន​


ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បាន អញ្ជើញជួបសម្តែងការគួរសមប្រធានរដ្ឋសភាកម្ពុជាសម្តេចហេង សំរិន

នាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ មុននឹងចូលរួម​និងធ្វើជាសហអធិបតី កិច្ចប្រជុំ​លើកទី១៥ នៃគណៈ​កម្មាធិការ​ចម្រុះ​​វៀត​ណាម -កម្ពុជា​និង​សន្និសីទ​សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍បណ្តា​ខេត្តជាប់ព្រំដែន​វៀត​ណាម -កម្ពុជា​​លើក​ទី៩នៅ​រាជ​ធានី​ភ្នំពេញ ឧបនាយក​រដ្ឋមន្ត្រី​និង​ជារដ្ឋមន្ត្រី​ការបរទេស​វៀត​ណាម លោក Pham Binh Minh បាន​អញ្ជើញ​ជួបសម្តែង​ការគួរ​សមប្រធាន​រដ្ឋសភាក​ម្ពុជា​សម្តេច​ហេង សំរិន។​ នៅទី​នេះ ​លោក Pham Binh Minh បានឲ្យដឹង​ថា នៅកិច្ច​ប្រជុំលើកទី១៥ នៃគណៈកម្មាធិការ​ចម្រុះវៀត​ណាម -កម្ពុជា​និង​សន្និសីទ​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​នៃប​ណ្តាខេត្ត​ជាប់​ព្រំដែន​វៀត​ណាម - កម្ពុជា​លើក​ទី​៩ ភាគី​ទាំងពីរ​បាន​ផ្លាស់​ប្តូរ និង​ស្វែងរក​រាល់​វិធាន​ការ​សម​ស្រប​ ដើម្បី​ជម្រុញ​ទំនាក់​ទំនង​ទ្វេភាគី លើគ្រប់វិស័យ ជាពិសេស​គឺ​វិស័យ​​សេដ្ឋកិច្ច​។ ឧបនាយក​រដ្ឋមន្ត្រីវៀតណាម បានស្នើរឲ្យ​រដ្ឋសភា ក​ម្ពុជា បន្ត​ផ្តោត​ការ​យក​ចិត្តទុក​ដាក់ និង​បង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​សហគ្រាសនា​នា​របស់​វៀត​ណាម ធ្វើការ​វិនិយោគ​និង​អាជីវកម្ម​នៅកម្ពុជា​ក៏ដូច​ជាបង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​អាណិក​ជនវៀត​ណាម រស់នៅ​ស្ថិរភាព​នៅកម្ពុជាផ​ងដែរ។
 
នៅក្នុងពិធីនេះ ប្រធានរដ្ឋសភាសម្តេច ហេង សំរិនក៏បានសម្តែងនូវការពេញ​ចិត្ត ​ចំ​ពោះការ​អភិវឌ្ឍន៍​វិជ្ជមាន​នៃទំនាក់​ទំនង រវាង​ប្រទេស​ទាំងពីរ​នាពេល​កន្លង​ទៅ។​ ភាគី​ទាំង​ពីរ​បាន​វាយតម្លៃខ្ពស់​ចំពោះ​ការ ដែល​ប្រទេស​ទាំងពីរ​ត្រៀម​រៀប​ចំនូវ​សកម្ម​ភាព​អបអរ​សាទរការរំលឹក​ខួបលើក​ទី៥០ នៃទិវាបង្កើត​ទំនាក់ទំនង​ការទូត ថ្ងៃទី​២៤ ខែមិថុនា​ និង​ឯកភាព​ចាត់ទុក​ថា នេះជា​ឱកាស​សម្រាប់​ផ្សព្វផ្សាយ​ ឲ្យប្រជាជននៃប្រ​ទេសទាំងពីរ ជាពិសេស​គឺជំនាន់វ័យក្មេង អំពី​ទំនាក់​ទំនង​សាមគ្គីភាព​ មិត្តភាព​ប្រពៃ​ណីនិ​ង​កិច្ច​សហប្រតិបត្តិការ​លើគ្រប់​ជ្រុង​ជ្រោយ រវាង​ប្រទេសទាំ​ងពីរ ដើម្បីមានការ​ទទួល​​ខុស ត្រូវក្នុង​ការរក្សា​និងពូន​ជ្រុំឲ្យទំនាក់​ទំនងនេះកាន់តែស្រស់បំព្រងជានិច្ច៕

 

តាម​ VOV5 - វិទ្យុសំឡេង​​វៀតណាម​​
 


top