ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបជាមួយព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត


 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត ព្រះនាម Victoria Ingrid Alice Desiree 
 

 នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០១៩ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ​បានទទួលជួបពិភាក្សា​ការងារជាមួយ ព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត​ ព្រះនាម Victoria Ingrid Alice ​​Desiree ​ក្នុង​ឱកាសនៃព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត​ណាម ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី៨ ខែឧសភា។

នៅ​ឯពិធីទទួលបដិសណ្ឋារកិច្ច ព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត Victoria Ingrid Alice Desiree បាន​មាន​ព្រះបន្ទូល​ថា​ រួ​មជាមួយព្រះរាជដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ មានសហគ្រាសនាំមុខរបស់ស៊ុយអែតជាង ៥០ ផងដែរ​។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់និងបានស្តាប់យោបល់របស់សហគ្រាស ដើម្បីជំរុញទំនាក់ទំនង លើវិស័យ​ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ទូរគមនាគមន៍ និងទីក្រុងឆ្លាតវៃ ជាពិសេសលើបណ្តា​វិស័យ​ដែល​ស៊ុយ​អ៊ែត​មានឧត្តមភាពនិងវៀតណាមកំពុងត្រូវការក្នុងការអភិវឌ្ឍប្រទេសជាតិ។
 
លោក​ឧបនាយករដ្ឋមន្រ្តីវៀតណាមបានជឿជាក់ថា គណៈប្រតិភូ​ជំនួញ​ស៊ុយ​អែត​ដែល​អម​ព្រះរាជ​ដំណើរ​ព្រះអង្គ​ម្ចាស់​ក្សត្រី Victoria Ingrid Alice Desiree លើកនេះ នឹងបាន​ចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​និង​កិច្ច​សន្យាជា​ច្រើន ជាមួយដៃគូវៀត ណាម ដើម្បីរួមចំណែកជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ក៏ដូចជា ​ទទួលយកនូវឱកាសថ្មីៗនិងផលប្រយោគ តាមរយៈកិច្ចព្រមព្រៀង EVFTA ដែលនឹងបាន​ចុះ​ហត្ថ​លេខា​នា​ពេលឆាប់ៗនេះ។
 
នាថ្ងៃដ៏​ដែល អញ្ជើញថ្លែងនៅសន្និសីទកំពូលពាណិជ្ជកម្មស្តីពី ដៃគូរសម្រាប់ការអភិ វឌ្ឍនិងន​វានុវត្តន៍​ភាពប្រកប​ដោយចីរភាព ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានឲ្យដឹងថា វៀ​ត​ណាមកំពុងតែកែទម្រង់ប្រព័ន្ធច្បាប់ជាជំហានៗ ឲ្យមានស្ថិរភាពនិងតម្លាភាពជាងមុន ដើម្បីអាចក្លាយទៅ​ជាគោលដៅ​ទាក់ទាញវិនិយោគិន​ជាច្រើននៅទូទាំង​ពិភពលោក​និយាយ​រួមក៏ដូច​ជាពីសហភាព​អឺរ៉ុបនិង​ប្រទេសស៊ុយអែតនិយាយដោយឡែកផ​ងដែរ​៕

 

តាម​ VOV 5 - វិទ្យុសំឡេង​វៀតណាម​
 


top