
ទិដ្ឋភាពនៃជំនួបឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
ជាមួយអគ្គលេខាធិការ Francophone
នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួបពិភាគ្សាការងារជាមួយអគ្គលេខាធិការ Francophoneលោកស្រី Michaelle Jean ។ នៅក្នុងជំនួបនេះ លោក Pham Binh Minh បានអះអាងថា សហគមន៍ Francophoneជាដៃគូសំខាន់របស់វៀតណាមនិងសម្តែងក្តីសប្បាយរីករាយចំពោះការដែលទំនាក់ទំនងរវាងវៀតណាមជាមួយសហគមន៍ Francophone កាន់តែបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ក៏បាននាំចេញនូវសំណើរជាក់ស្តែងមួយចំនួនសំដៅជម្រុញ កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយសហគមន៍ Francophone ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។ ភាគីទាំងពីរក៏បានពិភាក្សាលើស្ថានភាពអន្តរជាតិនិងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នាក្នុងនោះមានបញ្ហាសមុទ្រខាងកើតផង។
រីឯខ្លួនវិញ លោកស្រី Michaelle Jean បានអះអាងថា សហគមន៍ Francophone ត្រៀមជាស្រេចគាំទ្រវៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ ស្តីពីបញ្ហាសមុទ្រខាងកើត លោកស្រី Michaelle Jean បានអំពាវនាវភាគីទាក់ទិននានា ដោះស្រាយជំលោះដោយសន្តិវិធី សមស្របទៅនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើជាកសិណសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម