ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញចូលរួមពិធីបើកសម្ពោធអគាច្រកព្រំដែន Cau Treo

នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧  នៅមណ្ឌលសេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ Cau Treo គណៈកម្មាធិការប្រជាជនខេត្ត Ha Tinh បានរៀបចំពិធីបើកសម្ពោធដាក់ឲ្យដំណើរ ការអគាច្រកទ្វារព្រំដែនអន្តរជាតិ Cau Treo រួមផ្សំជាមួយ Quoc Mon ។

 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញចូលរួមពិធីបើកសម្ពោធអគា ច្រកព្រំដែន Cau Treo

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Vuong Dinh Hue អញ្ជើញចូលរួមពិធី នេះផងដែរ។

ត្រូវបានចាប់ផ្តើមសាងសងពីខែកក្កដាឆ្នាំ២០១១ អគាច្រកទ្វារព្រំដែនអន្តរជាតិ Cau Treo រួមផ្សំជាមួយ Quoc Mon ជាគំរោងការសំខាន់នៅមណ្ឌលសេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ Cau Treo សម្រាប់បម្រើសកម្មភាពអំពីការទូត ត្រួតពិនិត្យរបស់ស្ថាប័នមានសមត្ថកិច្ចតាមច្រកទ្វារព្រំដែន ធានាសន្តិសុខ ការពារជាតិ និងសុវត្ថភាពសម្រាប់មនុស្សនិងយានជំនេះដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែន។ លើសពីនេះទៅទៀត សំណង់នេះជានិមិត្តរូប​ជាតិ ធានាកត្តាអំពីវប្បធម៌ នយោបាយ អធិបតេយ្យបូរណភាពដែនដីរបស់ប្រទេសជាតិ និងចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសវៀតណាមជាមួយឡាវទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top