
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយរដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មនិងវិនិយោគនៃរាជាណាចក្រអង់គ្លេស លោក Mark Ian Price
នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយរដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម និងវិនិយោគនៃរាជាណាចក្រអង់គ្លេស លោក Mark Ian Price ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួបនេះ លោក Vuong Dinh Hue មានបំណងថា អង្គភាពអាជីវកម្មអង់គ្លេសនឹងបង្កើនការវិនិយោគឲ្យច្រើន ថែមទៀតលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យជាបៀបខ្លាំងរបស់ខ្លួន ដូចជាធនាគានិងធានារ៉ាប់រង់។ ពោលគឺ រដ្ឋាភិបាលអង់គ្លេសនឹងជួយវៀតណាម ក្នុងការបង្រៀនភាសាអង់គ្លេសនិង បង្កើនការផ្លាស់ប្តូរ សហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្តែងនូវការ ស្រុះចិត្តគំនិតចំពោះរាល់សំណើរ របស់ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue នោះ លោក Mark Ian Price បានអះអាងថា រាជាណាចក្រអង់គ្លេសជានិច្ចកាល យកចិត្តទុកដាក់ លើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម ព្រមទាំងបន្តការជួយ ឧបត្ថម្ភនិងចូលរួមក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនាពេលខាងមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម