ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ទទួលជួបជាមួយឯកអគ្គរដ្ឋទូតពិសេស វៀតណាម - ជប៉ុន


 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អញ្ជើញទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតពិសេសវៀតណាម - ជប៉ុន លោក Sugi Ryotaro (រូបថតៈ TTXVN)
 

នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយលោក Sugi Ryotaro ឯកអគ្គរដ្ឋទូតពិសេសវៀតណាម - ជប៉ុន ក្នុងឱកាសនៃ​ដំណើរ​ទស្សន​កិច្ច​នៅ​វៀត​ណាម ដើម្បីចូលរួម​កម្មវិធី “មហោស្រពតន្រ្តីអាស៊ាន - ជប៉ុន​ - ការអធិដ្ឋានដើម្បីសន្តិភាព​” ក្នុង​ក្រប ខ័ណ្ឌនៃ​គំនិត​ផ្តួចផ្តើម​អំពីទិវាអាស៊ាន - ជប៉ុន។
 
ក្នុង​ជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តីបានវាយតំលៃខ្ពស់ ចំពោះរាល់ការរួមចំណែកជាវិជ្ជមានរបស់លោក Sugi​ Ryotaro សម្រាប់ចំណងមិត្តភាពវៀតណាម - ជប៉ុន ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ព្រម​ទាំង​ជឿជា​ក់​ថា​ ជាមួយនឹងកិត្យានុភាពរបស់ខ្លួន ឯកអគ្គរដ្ឋទូតពិសេសវៀតណាម - ជប៉ុន លោក Sugi Ryotaro នឹង​បន្ត​មាន​ការ​ផ្តួច​ផ្តើមគំនិតរួមទាំងសកម្មភា​ពជាក់ស្តែងជាច្រើនថែមទៀត ដើម្បីចូ​លរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ភាពជាដៃគូយុទ្ធសាស្រ្តយ៉ាងស៊ីជម្រៅរវាងប្រទេសទាំងពីរ ក្នុងវិស័យជាច្រើន ជាពិសេស ជំរុញខ្លាំង​ការផ្សព្វ​ផ្សាយ​រូបភាពវៀតណាមនៅប្រទេសជប៉ុ​ន​​ នាពេលខាងមុខ។
 
សូមគូស​បញ្ជាក់ថា ទិវាអាស៊ាន-ជប៉ុនជាគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shizo នៅឯកិច្ច​ប្រជុំ​កំពូល​ជប៉ុន-អាស៊ាន កាលពីឆ្នាំ ២០​១៨ ផង​ដែរ៕

 

តាម VOV5 - វិទ្យុ​សំឡេងវៀតណាម​


top