ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបជាមួយអភិបាលរងខេត្ត Guangdong នៃប្រទេសចិន


 ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបជាមួយអភិបាលរងខេត្ត Guangdong នៃប្រទេសចិន លោក Ouyang Weimin

នាថ្ងៃទី​២៧ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិ បាល ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បាន​ទទួល​​ជួបជាមួយអភិបាលរងខេត្ត Guangdong នៃប្រទេសចិន លោក Ouyang Weimin។ 

ក្នុង​ជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានវាយតំលៃខ្ពស់ ចំពោះ​លទ្ធផល​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​-សង្គមរបស់ខេត្ត Guangdong ព្រមទាំងបានអះអាងថា វៀតណាម​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​និង​ចង់ជំរុញកិច្ចសហប្រតិ បត្តិការមិត្ត ភាពនិងជាក់ស្តែង រវាងក្រសួង ស្ថាប័ននិងមូលដ្ឋាន ជាមួយ​ខេត្ត​ Guangdong។
 
ទន្ទឹម​ជាមួយគ្នានេះ លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ភាគី​ទាំង​ពីរ​គួរ​តែ​បន្ត​ជំរុញ​កិច្ច​សហប្រតិ​បត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ ​ឧបនា យករដ្ឋមន្ត្រី​ លោ​ក Trinh Dinh Dung ​បានស្នើ​អោយខេ​ត្ត​ Guangdong បន្តបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មនិងទំនិញវៀតណាម ជាពិសេស បង្កើនការ​នាំចូល​ផលិត ផលវៀតណាម ដូចជាស្រូវ ផ្លែ​ឈើ ទឹកដោះគោ។ លើសពីនេះទៅទៀត​ លើកទឹក​ចិត្ត​សហគ្រាស​ធំៗ និងមាន​កិត្យានុភាពរបស់ខេត្ត Guangd​ong អោយមកវិនិយោគនៅ​វៀតណាម​ផងដែរ។
 
រីឯខ្លួន​វិញអភិបាលរងខេត្ត Guangdong  (ចិន) លោក Ouyang Weimin  បានអះ អាងថា នាពេលខាងមុខនេះ ខេត្ត ​Guangdong នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន​និង​មូលដ្ឋាន​នានា​របស់​វៀត​ណាម​​ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ​ពាណិជ្ជកម្ម វិនិយោគ និងបង្កើតទី​ផ្សារសម្រាប់​ទំនិញ វៀត ណាម ព្រម​ទាំងបង្កើន​ការជួប​ប្រាស្រ័យ​រវាង​ប្រជាជន​និង​ប្រជាជន​និង​ជំរុញ​កិច្ច​សហប្រតិ​បត្តិការ​លើវិស័យ​វប្បធម៌​ អប់រំ​និង​វិទ្យាសាស្ត្រ៕​ ​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top