ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិមួយចំនួន

ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលខាងមុខ; ប្តេជ្ញាបន្តគាំទ្រ និងសម្របសម្រួលជាមួយវៀតណាមនៅវេទិកាពហុភាគី។
ឧបនាយករដ្ឋមន្រ្តី លោក Tran Luu Quang នៅឯកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសប៉ាឡេស្ទីន Riad al-Malki (រូបថត: Dangcongsan.vn)

បន្តសកម្មភាពក្នុងឱកាសចូលរួមកិច្ចប្រជុំជាន់ខ្ពស់លើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងអំឡុងពេលថ្ងៃទី ២៧ និង២៨ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញចូលរួមជំនួបពិភាក្សាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសគុយបា  ឥណ្ឌូនេស៊ី បារាំង ប៉ាឡេស្ទីន ម៉ាល់ឌីវ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) អគ្គលេខាធិការនៃអង្គការឧតុនិយមពិភពលោក (WMO) អង្គការពលកម្មពិភពលោក (ILO) អគ្គនាយកនៃការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។ ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលខាងមុខ; ប្តេជ្ញាបន្តគាំទ្រ និងសម្របសម្រួលជាមួយវៀតណាមនៅវេទិកាពហុភាគី។

លោក Tran Luu Quang អញ្ជើញជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសបារាំងលោកស្រី Catherine Thinna (រូបថត: Dangcongsan.vn)

 

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna ភាគីទាំងពីរបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-សហភាពអឺរ៉ុប (EVFTA) និងប្តេជ្ញាសម្របសម្រួលដោះស្រាយបញ្ហាកាតលឿងរបស់ IUU (ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ គ្មានការអនុញ្ញាត)។

ឧបនាយករដ្ឋមន្រ្តីលោក Tran Luu Quang នៅឯកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Eduardo Rodriguez Parrigea (រូបថត: Dangcongsan.vn)

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក Riad Al-Malki ភាគីទាំងពីរបានឯកភាពសម្របសម្រួលគ្នាយ៉ាងល្អក្នុងការរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូត (វិច្ឆិកា ១៩៨៨-វិច្ឆិកា ២០២៣)។

នៅក្នុងជំនួបជាមួយអគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO), លោកស្រី Okonjo-Iweala បានបញ្ជាក់ពីបំណងចង់មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ២០២៣៕


top