ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ជួបប្រជុំ​ជាមួយបញ្ជាការដ្ឋានជួរមុខ ដើម្បីដាក់ពង្រាយការទប់​ទល់នឹងព្យុះ Kalmaegi

នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា នៅបញ្ជាការដ្ឋានជួរមុខ ដែលមានទីតាំងនៅបញ្ជាការដ្ឋានយោធាខេត្ត Gia Lai ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការពារជនស៊ីវិល បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់និងតភ្ជាប់តាមអ៊ីនធឺណិត ដាក់ពង្រាយវិធានការជាបន្ទាន់ ដើម្បីទប់ទល់នឹងព្យុះ Kalmaegi (ព្យុះលេខ ១៣)។

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារជនស៊ីវិល បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់និងតភ្ជាប់តាមអ៊ីនធឺណិត ដាក់ពង្រាយវិធានការជាបន្ទាន់ ដើម្បីទប់ទល់នឹងព្យុះ Kalmaegi (ព្យុះលេខ ១៣)។ រូបថត៖ VGP/Minh Khoi

មុននោះ កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានផ្ញើរសារទូរលេខដែលស្នើរឲ្យប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានា - ប្រធានគណៈកម្មាធិការដឹកនាំការពារជនស៊ីវិលថ្នាក់ខេត្ត ដឹកនាំការពិនិត្យ ការសាងសង់ សុក្រឹត្យ និងអនុម័តលើផែនការទប់ទល់នឹងព្យុះ Kalmaegi នៅក្នុងមូលដ្ឋាន ដែលក្នុងនោះ បានកំណត់ពីស្ថានភាពគ្រោះមហន្តរាយធម្មជាតិ ឧប្បត្តិហេតុដែលអាចកើតឡើង និងតំបន់ងាយរងគ្រោះ ហើយទន្ទឹមនឹងនោះ រៀបចំកងកម្លាំង មធ្យោបាយ សម្ភារៈ ឧបករណ៍ ម្ហូបអាហារ និងសម្ភារៈចាំបាច់ នៅក្នុងតំបន់សំខាន់ៗ ដើម្បីត្រៀមខ្លួនដាក់ពង្រាយនៅពេលមានស្ថានភាពអាក្រក់កើតឡើង។

យោងតាមមជ្ឈមណ្ឌលជាតិព្យាករណ៍ជលសាស្ត្រ-ឧតុនិយមបានឲ្យដឹងថា ព្យុះ Kalmaegi មានកម្រិតខ្យល់ខ្លាំងបំផុត គឺកម្រិត ១៤-១៥ ដោយបក់បោកលើសពីកម្រិត ១៧។ ក្នុងអំឡុងពេលល្ងាចដល់ពេលយប់ថ្ងៃទី ៦ ខែវិច្ឆិកា ខ្យល់ព្យុះនឹងបោកបក់ចូលដីគោកតាមបណ្តាខេត្តចាប់ពីខេត្ត Quang Ngai ដល់ខេត្ត Gia Lai៕


top